កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់គណបក្ខខណ្ឌដូនពេញប្រចាំខែ កញ្ញា ឆ្នាំ ២០១៩
ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំនោះដែរសមាជិកសមាជិការបស់គណះបក្សមានចំនួនយ៉ាងច្រើនកុះករមកពីគ្រប់ស្ថាបន័ដែឺលមានការពាក់ពន្ធ័ដើម្បីស្តាប់របាយការណ៏បូកសរុលិទ្ធផលការងាររបស់គណះបក្សប្រចាំខែកញ្ញានិងលើកទិស
ដៅបន្តទៅខែ តុលា ជាបន្តទៅទៀតកិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការបក្សខណ្ឌ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូ ម៉ូរ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌដូនពេញ និង ឯកឧត្តម សួន រិនឌី អនុប្រធានក្រុម
ការងារព្រមទាំងសមាជិកទាំងអស់ក៏មានវត្តមានក្នុងឱកាសនោះដែរ ។
លោក សុខ ពេញវុធ អនុ់ប្រធានអចិន្ត្រៃគណបក្ស ខណ្ឌដូនពេញបានមានប្រសាសន៏ថា ដោយយោងតាមស្មារតីនៃកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញលោកអភិបាលបានសង្កធ្ងន់ថាអាជ្ញាធរខណ្ឌសង្កាត់ពេលនេះយើងត្រូវតែមានវិធានការមួយយ៉ាងក្តៅគគុកសំរាប់តាមឃ្លាំមើលនៅគ្រប់សកម្មភាព និង តាមគ្រប់រូបភាពរបស់ក្រុម CNRPដែលមានផែនការគៀងគរកម្លាំងដែលនៅគ្រប់ច្រកល្ហកទាំងអស់ប្រមូលបក្ខពួកធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនិងរាជរដ្ធាភិបាលដែលស្របច្បាប់ជាពិសេសគឺការវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្សី ក្នុងការបង្អអោយមានការចលាចលក្នុងប្រទេសបើសិនជាមានករណីពិសេសគឺត្រូវតែឃាត់ខ្លួនសិនដោយយោងតាមសកម្មភាពជាក់ស្តែង ។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សូ ម៉ារា ប្រធានក្រុមការងារបានលើកឡើងថា នៅចំពោះមុខគោលដៅសំខាន់របស់យើងគឺការពង្រឹងសកម្មជនដែលមានស្រាប់និងបង្កើតអោយមានសមាជិកបក្សថ្មីក្នុងគោលបំណងធានាអោយបាននៅការបោះឆ្នោតនៅពេលខាងមុខ ជាងនេះទៅទៀតអ្វីដែលសំខាន់បំផុតនោះគឺការកែទម្រង់ផ្ទៃក្នុងមុនគេគឺក្រុមការងារត្រូវតែចាប់ផ្តើមធ្វើបច្ចុប្បន្ន
ភាពមុនគេ ដើម្បីអោយដឹងថាសមាជិកក្រុមការងារណាជាជនសកម្មហើយ និង អ្នកណាជាជនអសកម្មដើម្បីលៃលកចាត់ចែងដោយ
យោងទៅតាមសកម្មភាពជាក់ស្តែងនិងធ្វើរបាយការណ៏វាយតំលៃជូនថ្នាក់ដឹក
នាំអោយលោកបានជ្រាបជាផ្លូវការនិងចាត់ការទៅតាមការជាក់ស្តែង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមការងារដែលចុះពង្រឹងមូលដ្ធានត្រូវតែចុះអោយបានដល់ស្រទាប់មហាជននៅថ្នាក់មូលដ្ធានជាមួយមេភូមិ និង ចៅសង្កាត់ គឺជាការចាំបាច់បំផុតដែលយើងត្រូវតែធ្វើអោយខាងតែបាន មិនមែនថ្នាក់ដឹកចាត់តាំងមកអោយឈរត្រួតត្រាគេឯងនោះទេ ។
ដោយឡែក ឯកឧត្តម សួន រិនឌី វិញក៏បានលើកឡើងស្រដៀងគ្នាផងដែរថា ការចុុះមូលដ្ធានមុនគេបំផុតគឺត្រូវតែក្តាប់អោយបានជាប់នៅសតិអារម្មណ៏របស់ប្រជាពលរដ្ធតើគាត់ត្រូវការអ្វីចង់បានអ្វីដូច្នេះយើងត្រូវតែដឹង អ្វីដែលវាជាបញ្ហាសុីជម្រជាងនេះទៅទៀតនោះគឺការធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារបក្សហើយមេគ្រួសារបក្សគឺជា ( ប្រធានក្រ្មមបក្ស) ហើយចំណុចត្រង់នេះហើយដែលយើងទាំងអស់គ្នាធ្វើមិនទាន់បានដូច្នេះយើងត្រូវតែគិតគូរឡើងវិញពីព្រោះវាជាចំណុចរសើប ។ ដោយ សុផល






