សហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ជុំវិញសកម្មភាពឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចូលមាស និងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញលើទំនិញបច្ចេកវិទ្យាទំនើបៗ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួសុលឡា វ៉ុនឌើ ឡេយិន បានបង្ហោះសារនៅលើបណ្តាញសង្គមថា ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបដែលបានពង្រឹង និងអូសបន្លាយពេលប្រឆាំងនឹងវិមានក្រឹមឡាំង គឺជាការបញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់រុស្ស៊ីថា យើងនឹងរក្សាសម្ពាធឱ្យខ្ពស់ ដរាបណាវានៅតែជារឿងចាំបាច់។

តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោក ចូសេប បូរែល បានពណ៌នាការដាក់ទណ្ឌកម្មបន្ថែមថា ជា “ជំហានសំខាន់មួយទៀត ដើម្បីកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្ត និងផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន”។

លោក បូរែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងហាមឃាត់យ៉ាងមានប្រសិទ្ធភាពនូវការនាំចេញដ៏សំខាន់បំផុតរបស់រុស្ស៊ី បន្ទាប់ពីថាមពល និងមាសរុស្ស៊ី។ លោកថា ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏កំពុងពង្រីកការលើកលែងប្រតិបត្តិការសម្រាប់ផលិតផលកសិកម្ម និងការផ្ទេរប្រេងទៅប្រទេសទីបីផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner