មន្ទីរចាត់ការបណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង រយៈពេល២ថ្ងៃ ស្តីពីការងាររដ្ឋបាល
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ដីឥដ្ឋ ៖ មន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការងាររដ្ឋបាល ដល់មន្ត្រីក្រោមឱវាទ ចំនួន ៥០នាក់។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២២ បង្រៀនដោយ លោកវរសេនីយ៍ឯក រិន សារ៉ាត់ ជាគ្រូនគរបាលជាតិ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រីកនូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗដល់សិក្ខាកាម លើកិច្ចការរដ្ឋបាលទូទៅ ពាក់ព័ន្ធនឹងការងាររបៀប ការរក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការតាក់តែងលិខិតស្នាមរដ្ឋបាលជាដើម។
សូមបញ្ជាក់ផងដែរថា ការបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនេះ គឺធ្វើឡើងស្របទៅនឹងផែនការសកម្មភាព ឆ្នាំ២០២២របស់មន្ទីរចាត់ការ ៕ ដោយ-រ៉ាវុធ




