ប្រជាពលរដ្ឋក្នុងស្រុកកងមាសកាន់តែមានភាពងាយស្រួលធ្វើដំណើរ បន្ទាប់ពីទទួលបានស្ពាន និងផ្លូវបេតុងថ្មី ទើបសម្ពោធដាក់ប្រើប្រាស់

កំពង់ចាម៖ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេឡេត៍ប្រវែង៥៤ម៉ែ្រតនិង ផ្លូវបេតុង អាម៉េប្រវែង៤៥៦ម៉ែត្រក្នុងភូមិដំណាក់ល្អិតឃុំរកាគយស្រុកកងមាសខេត្ត កំពង់ចាមក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិង កីឡាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំថ្នាក់ដឹកនាំខេត្ដកំពង់ចាមអភិបាលស្រុកកងមាស និង ប្រជាពលរដ្ឋនៃ ស្រុកកងមាសសរុបប្រមាណ ចំនួន៥១២ រូប ។

ឯកឧត្ដម រដ្ឋមន្ត្រី បាន ចូលរួម អបអរ សាទរ ជាមួយ បងប្អូន ប្រជាពលរដ្ឋ នៃ ឃុំរកាគយ ស្រុកកងមាស ទាំងអស់ ក៏ ដូចជា ប្រជាពលរដ្ឋ ទូទៅដែលទទួលបានស្ពាន និងផ្លូវថ្មីសម្រាប់ បម្រើ ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលនិង ការកាត់បន្ថយពេលវេលា ដែល ត្រូវ វៀងឆ្ងាយផងដែរ ។

ឯកឧត្ដម រដ្ឋមន្ត្រីបានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកអភិបាលស្រុក និងសហការីក្រុមការងារទាំងអស់ដែលបានផ្តល់កិច្ចសហការនិងគាំទ្រយ៉ាងសកម្មនៅក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាននៃ ស្រុកកងមាសខេត្តកំពង់ចាមបានល្អព្រមទាំងការចូលរួមរបស់អាជ្ញាធរ ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាជាពិសេសលោកគ្រូអ្នកគ្រូដែលបានពុះពារឧបសគ្គ គ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាពភក្តីភាពនិងមោះមុតក្នុងការឧបត្ថម្ភគាំទ្រនិងធានាផ្ដល់នូវការរៀនសូត្រតាម គ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការ ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមកនេះ។ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួម ទាំងអស់គ្នាក្នុងការ អនុវត្ត វិធាន ៣កុំ ៣ការពារ ជា បន្តទៀតព្រមទាំងប្រកាសដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងភូមិដំណាក់ល្អិតឃុំ រកាគយ ស្រុក កងមាស ខេត្តកំពង់ចាមចាប់ពីពេលនេះតទៅ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner