សមាជិកសភាមួយរូប ក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃ ប្រទេស ស្រីលង្កា
អត្ថបទដោយ៖
លន់ សារ៉ាត
កូឡុំបូ៖ សមាជិកសភាស្រីលង្កាមួយរូបបាន ក្លាយជានាយក រដ្ឋមន្ត្រីថ្មី ដោយបានស្បថចូលកាន់តំណែងជាផ្លូវការ នា ថ្ងៃទី២២ កក្កដា ២០២២នេះ។
លោក Dinesh Gunawardena បានទទួលតំណែងនេះ ជំនួសលោក Ranil Wickremesinghe ខណៈដែលោក Ranil បានជាប់ ឆ្នោតក្នុងសភាហើយក្លាយជាប្រធានាធិបតីថ្មី នៃប្រទេសដ៏វឹកវរនេះ។
លោក Dinesh Gunawardena ជាសមាជិក សភា មកពីគណបក្ស SLPP បានធ្វើសច្ចាប្រណិធានចូលកាន់ តំណែងរបស់លោក នៅក្នុងរដ្ឋធានីកូឡុំបូ ក្រោមវត្តមាន លោក Wickremesinghe និងបណ្តាសមាជិកសភា ជាន់ខ្ពស់ដទៃៗទៀត។
គួរបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ស្រីលង្កា បាន បង្កឱ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំ អស់រយៈពេលជាច្រើនខែ ដែលទីបំផុតបានបង្ខំឱ្យ អតីតប្រធានាធិបតីលោក Gotabaya Rajapaksa រត់គេចខ្លួនទៅក្រៅប្រទេស ហើយចុះចេញពីតំណែងនេះ៕
ប្រែសម្រួលដោយ៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ