ថៃ៖ អ្នកជំងឺអុតស្វា ជាជនជាតិនីហ្សេរីយ៉ាបានបាត់ខ្លួនពី កន្លែងព្យាបាល

បាងកក៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលផ្ទុកជំងឺអុតស្វា ត្រូវបានរាយការណ៍ថា បានរត់គេចចេញពីមន្ទីរពេទ្យ នៅភូកេត។ក្រោយបាត់ខ្លួនអ្នកជំងរូបនេះ នគរបាល មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីគ្រប់គ្រងជំងឺឆ្លងត្រូវបាន បញ្ជាឲ្យតាមរកជាបន្ទាន់។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) នៃប្រទេសថៃ នៅ ថ្ងៃទី២២ កក្កដានេះ បានប្រកាសពីការរកឃើញ ករណីដំបូង នៃជំងឺអុតស្វា ជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា ទៅកាន់តំបន់ ទេសចរណ៍ភូកេត។

DDCនិយាយ ថា ក្រុមស៊ើបអង្កេតរួមគ្នាមួយក្រុម ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត កាល ពីថ្ងៃចន្ទ បន្ទាប់ពីមន្ទីរពេទ្យសង្ស័យថា អ្នកជំងឺម្នាក់ក្នុង ចំណោមអ្នកជំងឺរបស់ខ្លួនមានរោគសញ្ញាជំងឺអុតស្វា។

កាលពីសប្តាហ៍មុន អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក និងហៀរសំបោរ។ គាត់ក៏មានកន្ទួល និងដំបៅនៅតំបន់ប្រដាប់ភេទរបស់គាត់ ហើយវាបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ និង មុខរបស់គាត់។

ការធ្វើតេស្តមន្ទីរពិសោធន៍ PCR ពីមជ្ឈមណ្ឌលព្យាបាល ជំងឺឆ្លងនៃកាកបាទក្រហមថៃ បានរកឃើញថា បុរសនោះ កើតជំងឺគ្រុនពោះវៀន កាលពីថ្ងៃអង្គារ។ តែ ក្រោយមក គាត់ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ DDC ថាមានមេរោគអុតស្វា។ការបញ្ជាក់នេះ កាលពី ថ្ងៃព្រហស្បតិ៍៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner