អាជីវករផ្សារអូឫស្សី នៅតែបន្តធ្វើការតវ៉ាសារជាថ្មី ដោយសារគណៈកម្មការផ្សារអូឬស្សីដំឡើងតម្លៃតូប
ភ្នំពេញ៖អាជីវករផ្សារអូឫស្សីជាច្រើននាក់កាលពី ព្រឹកថ្ងៃ ទី ២២ ខែកក្កដា ឆ្នាំ២០២២ បាននាំគ្នាបន្តមកធ្វើការតវ៉ាសារ ជាថ្មី បន្ទាប់ពី ពួកគាត់មិនបានទទួលដំណោះស្រាយ តាម សំណូមពរបស់ពួកគាត់អំពីតម្លៃតូបពីគណៈកម្មការផ្សារអូឬស្សី។
សូមបញ្ជាក់ថា អាជីវករនៅក្នុងផ្សារអូឬស្សី បានសំណូមពរ
ចំនួនប្រាំចំណុច។ ទី១.កំណត់អាណត្តិបង់ថ្លៃតូប ២០ឆ្នាំ បន្តទៀត។ ទី២.ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន។ ទី៣.ស្នើសុំបង់ត្រឹម៥០ភាគរយ នៃទឹកប្រាក់ ដែលត្រូវបង់ (តម្លៃអាណត្តិចាស់)។ ទី៤: ទុករយៈពេលបង់ប្រាក់យ៉ាង ហោចណាស់ ប្រាំមួយខែនិងទី៥. សូមឱ្យ មានការជួសជុល ផ្សារ នៅឆ្នាំ២០២៣ ខាងមុខ (ជួសជុល តាមប្លុកតូប) បន្ទាប់ពីបង់អាណត្តិរួចរាល់។
អាជីវករបានលើកឡើងថា យោងតាមប្រសាសន៍ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអាជីវករលក់ដូរតាមផ្សារដែលស្ថិតនៅលើទីតាំងរបស់រដ្ឋ អាចផ្ទេរសិទ្ធិ កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬ អ្នកដទៃបាន ដោយមិនកំណត់អាណត្តិ។ ប៉ុន្តែនៅ ផ្សារ អូរឬស្សីនេះ បែរជាឱ្យអាជីវករជួលតូប ក្នុងរយៈពេល ២០ឆ្នាំ ហើយមិនផ្តល់ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនអាជីវករ មិនអាច ទទួលយកបាន។
ជុំវិញករណីខាងលើនេះ លោក លឹម សុភា អភិបាល ខណ្ឌ ៧មករាអ្នកយកព័ត៌មាន AMS នៅរសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២នេះ មិនអាចសុំការបញ្ជាក់បានទេ៕ដោយ ៖ ឆៃហួត និងប៊ុនធី

