លោក ថាក់សុីន ប្រកាសវិលចូលថៃវិញ តបនឹងលោក ប្រាយុទ្ធ

បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា បានប្រកាសវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

នេះអាចជាការឆ្លើយតបរបស់លោកអតីតនាយករដ្ឋមន្រ្តី ទៅកាន់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានលើកឡើងពីរូបលោក ថាក់ស៊ីន ក្នុងសភា កាលពីពេលថ្មីៗនេះ។

តាមរយៈបណ្តាញសង្គម លោកថាក់ស៊ីនថា « ពិតណាស់ ខ្ញុំនឹងត្រឡប់ទៅកាន់ប្រទេសថៃវិញ»

លោក ថាក់សុីន ថែមទាំងនិយាយបែបហាក់ឌឺឱ្យលោកប្រាយុទ្ធ ថា «នៅពេលណាដែលអ្នកសារព័ត៍មានសួរ ឬ មានការជជែកវែកញែកនៅក្នុងសភា លោក ប្រាយុទ្ធ តែងនឹកដល់ខ្ញុំមុនគេ»។

ថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ប្រាប់ឱ្យគណបក្សភឿថៃ នាំយកអតីតនាយករដ្ឋមន្រ្តី២រូបរបស់ខ្លួន ដែលបានភៀសខ្លួនទៅក្រៅប្រទេស៕ ប្រភពពីបាងកកប៉ុស្តិ៍ , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner