រុស្ស៊ី-អ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញាជាតិហើយ

អង់ការ៉ា៖ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរង់ចាំជាយូរមកហើយនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីផ្ទេរគ្រាប់ធញ្ញជាតិ ស្បៀងអាហារ និងជីរបស់អ៊ុយក្រែនដោយសុវត្ថិភាពទៅកាន់ទីផ្សារអន្តរជាតិ ស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានចុះហត្ថលេខារៀងៗខ្លួនជាមួយភាគីតួកគី ស្ថិតក្រោមការគាំទ្ររបស់អង្គការសហប្រជាជាតិ នឹងអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារពាណិជ្ជកម្ម និងជីយ៉ាងច្រើនពីកំពង់ផែសំខាន់ៗចំនួន ៣ នៅច្រកសមុទ្រខ្មៅគឺ កំពង់ផែ Odessa, Chernomorsk និង Yuzhny។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយបន្ទាប់ពីចូលរួមពិធីចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលថា វាគឺជាសញ្ញានៃក្តីសង្ឃឹម ហើយថា វានឹងជួយជៀសវាងគ្រោះមហន្តរាយកង្វះស្បៀងអាហារ សម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក… វាត្រូវតែអនុវត្តឱ្យបានពេញលេញ។

យោងតាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលចេញផ្សាយដោយលោក Andrii Sybiha អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេល១២០ថ្ងៃ ហើយអាចបន្តក្នុងរយៈពេលដូចគ្នា លុះត្រាតែភាគីចុះហត្ថលេខីណាមួយសម្រេចចិត្តបញ្ចប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner