ប្រមុខការទូត៖ រុស្ស៊ីចង់ឃើញកិច្ចព្រមព្រៀងនាំចេញគ្រាប់ ធញ្ញជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាព

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃសុក្រសប្តាហ៍ នេះបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ចេញពីកំពង់ផែសមុទ្រខ្មៅ ព្រមទាំងការលើកកម្ពស់ការនាំចេញស្បៀង អាហារ និងជីរបស់រុស្ស៊ី។

លោក ឡារូវ បានធ្វើការកត់សម្គាល់បែបនេះនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីឯកសារចំនួនពីរ ដែលបានលើក ឡើងខាងលើ ត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។

លោក ឡារូវ បន្ថែមថា ដោយទទួលបានចំណែកដ៏សំខាន់ នៃ ផលិតផលកសិកម្មរបស់រុស្ស៊ី និងអ៊ុយក្រែននៅក្នុងទីផ្សារអន្តរជាតិ ការធានាការដឹកជញ្ជូនដោយមិនមានការរំខានបានបំពេញតាមគោលបំណងសំខាន់ នៃការរក្សាសន្តិសុខស្បៀង ជាពិសេសសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ជំនួយរបស់អង្គការសហ ប្រជាជាតិ ដែលត្រូវបានផ្តល់ដោយស្មោះត្រង់ និងវិធីសាស្រ្តស្ថាបនា របស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសលោកខាងលិច នឹងមានសារៈសំខាន់ក្នុងរឿងនេះ (ការអនុវត្តកិច្ចព្រមព្រៀង)។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នាជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈច្រកសមុទ្រ ខ្មៅ។

កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេល១២០ថ្ងៃ ហើយអាចបន្តក្នុងរយៈពេលដូចគ្នា លុះត្រាតែភាគីចុះហត្ថលេខីណា មួយសម្រេចចិត្តបញ្ចប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner