រថយន្តទំនើប Ford Raptor បើកលឿនជ្រុលទៅបុករថយន្តដឹកត្រីដែលបត់ឆ្លងផ្លូវខ្ទាតទៅផ្ទប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Ford Raptor បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកត្រីដែលបើកបត់ឆ្លងផ្លូវខ្ទាតទៅផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ រួចហើយទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកត្រីម៉ាកអុីស៊ុយហ្ស៊ុយ
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ប.មានជ័យ 2A-4104 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបម្រុងចូលដាក់ត្រី តែពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកFord Raptor ពាក់ស្លាកលេខកណ្តាល2F-6677តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់បានជ្រុលទៅបុករថយន្តដឹកត្រីខ្ទាតទៅផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀត។

ក្រោយកើតហេតុ ដោយសារភាគីទាំងអស់សម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner