អង្គការសុខភាពពិភពលោក៖ រលកកំដៅនៅអឺរ៉ុបកំពុងទាមទារឱ្យ មានសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ
កូប៉ិនហាក៖ នៅពេលដែលតំបន់អឺរ៉ុបកំពុងទទួលរង ការវាយប្រហារពី រលកកំដៅដ៏យូរ ដែលបង្កជាភ្លើងឆេះព្រៃដ៏អាក្រក់ជាបន្តបន្ទាប់ និង ការកើនឡើងនៃសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រានោះ រដ្ឋាភិបាល ក្នុងតំបន់ត្រូវបានជំរុញដោយអង្គការសុខភាពពិភពលោក (WHO) ឱ្យអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
តួនាទីរបស់វាត្រូវបានបំពេញបន្ថែម “ជាសន្ធិសញ្ញាសុខភាព” ដោយ កម្មវិធីសុខភាព COP26 (សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់ អង្គការសហប្រជាជាតិ)។
នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលនានា ចាំបាច់ត្រូវបង្ហាញពីឆន្ទៈនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាសកល ស្តីពីការប្រែប្រួល អាកាសធាតុ ដោយមានកិច្ចសហការជំនួសការបែងចែក និងវោហា សាស្ត្រ្រ គ្មានប្រសិទ្ធភាព។
បើតាមលោក Kluge គិតមកទល់ពេលនេះ មនុស្ស១,៧០០នាក់បាន ស្លាប់ដោយសាររលកកំដៅនៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ហើយភ្លើងឆេះព្រៃបានរីករាលដាលពីអឺរ៉ុបខាងត្បូង រហូតដល់ភាគ ខាងជើង ហើយបន្តដល់ Scandinavia ។
ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលដ៏ខ្លាំង នៃរលកកំដៅបច្ចុប្បន្ន WHO បានចេញសេចក្តីណែនាំសម្រាប់អាជ្ញាធរជាតិ និងមូលដ្ឋាន ដើម្បីជួយ សង្គ្រោះជីវិត និងពង្រឹងភាពធន់របស់សហគមន៍ ព្រមទាំងប្រជាជន ក្នុងការ ទប់ទល់អំឡុងពេលកើនឡើងកំដៅខ្លាំង៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា






