គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បេីកអង្គបុរេជំនំបន្តតាមប្រព័ន្ធអនឡាញ

ដីឥដ្ឋ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកអង្គបុរេជំនុំបន្ត តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដេីម្បីត្រួតពិនិត្យបច្ចេកសព្ទ ដែលបានស្នេីឡេីងដោយអនុគណៈកម្មការដឹកនាំបញ្ជាលេីក ទី៨។

អង្គបុរេជំនុំដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានគណ:កម្មការ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ដោយមានការចូលរួមពី លោកឧត្តម សេនីយ៍ឯក អៀម ប៊ុណ្ណារ័ត្ន អនុប្រធានអនុគណ:កម្មការដឹកនាំបញ្ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិកនិងជាប្រធានអនុគណ:កម្មការដឹកនាំបញ្ជា រួមទាំងសមាជិកនៃអនុគណ:កម្មការជាច្រើនរូប សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ អនុប្រធានអនុគណ:កម្មការភាសាបរទេស ក្រុមការងារអក្សរសាស្រ្តខ្មែរនៃបណ្ឌិត្យ សភា នគរបាលកម្ពុជា និងក្រុមលេខាធិការដ្ឋាននៃគណ:កម្មការ សរុបចំនួន១៥រូប នារសៀលថ្ងៃទី២២
ខែកក្កដាឆ្នាំ២០២២។

អង្គបុរេជំនុំ បានធ្វើការត្រួតពិនិត្យនិងពិភាក្សា លើខ្លឹមសារពន្យល់បច្ចេកសព្ទទាក់ទងនឹងជំនាញដឹកនាំបញ្ជា ដោយបានធ្វេីការពិនិត្យនិងកែសម្រួលលេីខ្លឹមសារ ពន្យល់ បច្ចេកសព្ទ វេយ្យាករណ៍ អក្ខរាវិរុទ្ធ និងការបកប្រែភាសាអង់គ្លេស បានចំនួន៥បច្ចេកសព្ទ ដូចខាងក្រោម៖
១- សមត្ថកិច្ច(Competence)
២- សុក្រឹតការ(Enrichment)
៣- វិក្រឹតការ(Improvement)
៤- ព្រះរាជក្រម (Royal Kram).(Royal Decree)
៥-ព្រះរាជក្រឹត្យ (Royal Kret).(Royal Decree)។
ចំពោះបច្ចេកសព្ទដែលមិនទាន់បានធ្វើការត្រួតពិនិត្យ ក្រុមការងារនឹងលេីកយកទៅពិនិត្យនៅសប្តាហ៍ក្រោយបន្តទៀត។

ឯកឧត្តម ប្រធានអង្គបុរេជំនុំ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃអនុគណៈកម្មការដឹកនាំបញ្ជានិងសមាជិកនៃអង្គបុរេជំនុំទាំងអស់ ដែលបានចូលរួមក្នុងការបញ្ចេញមតិយោបល់កែលម្អបច្ចេកសព្ទដែលបានលេីកយកមកពិនិត្យ នាពេលនេះនិងស្នេីឱ្យលោកឧត្តមសេនីយ៍ឯក អៀម ប៊ុណ្ណារ័ត្ន រាយការណ៍ជូន ឯកឧត្ដម ប្រធានអនុគណ:កម្មការ លេីខ្លឹមសារដែលបានពិនិត្យនិងកែសម្រួលរួច មុននឹងដាក់ជូនក្នុងកិច្ចប្រជុំគណៈកម្មការអនុម័ត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner