គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅសាលប្រជុំ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ។
ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានកោតសរសេីរពីលទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅបានបង្ហាញនូវភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងបានបង្ហាញនូវអត្ថន័យជាប្រវត្តិសាស្រ្តរួមមាន៖
- ភាពចាស់ទុំខាងនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
- សមត្ថភាពគ្រប់គ្រងចាត់ចែងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត
- ការគាំទ្រដ៏រឹងមាំរបស់ប្រជាជនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លៀសវៃគ្រប់ការងារអភិវឌ្ឍ
- ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងបានបង្ហាញពីការពង្រឹង និងពង្រីកភាពឈ្នះយ៉ាងធំធេងនៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។
ឯកឧត្តមសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមអនុវត្តក្នុងការបំពេញការងារឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋក៍ដូចជូនគណបក្សប្រជាជនកម្ពុជា ៕ ដោយ គតិ យុត្ត














