ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំកុំអោយភ្ជាប់ហេតុការណ៍បច្ចុប្បន្ន ជាមួយនឹងរឿងរ៉ាវពីអតីត។ ក្នុងពេលនេះបញ្ហាប្រទាក់ក្រឡាអាចនឹងកើតមានច្រើន ដូច្នេះ សូមប្រើប្រាស់ផែនការដែលអ្នកបានគូសវាសជានិច្ចទើបមិនប្រទះនឹងផលលំបាកធំ។ នៅ រវាងពេលព្រឹក អ្នកអាចជួបភាពរអាក់រអួលក្នុងទំនាក់ទំនងរវាងមនុស្សនៅកន្លែងការងារជា មួយគ្នាដូច្នេះគួរចេះអត់ធ្មត់ ឬត្រូវមានហេតុផលឲ្យបានត្រឹមត្រូវបំផុត។ លើសពីនេះ សូម ព្យាយាមយល់ដឹងពីការងារ និងស្ថានភាពដែលកើតឡើងជុំវិញខ្លួន ហើយព្យាយាម សម្របសម្រួលទៅតាមស្ថានភាពជានិច្ច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលេនេះរាល់អាជីពរបស់អ្នកអាចរំពឹងថាមាន ស្ថេរភាពបំផុត ហើយលោកអ្នកក៏អាចចាប់ផ្តើមការងារថ្មី ឬការបង្កើតមុខរបរថ្មីៗនៅក្នុងនេះ តាមបំណងប្រាថ្នាផងដែរ។ ក្នុងនោះវាជាពេលវេលាល្អបំផុតសម្រាប់ការងារសហការនានា ដូច្នេះសូមប្រើប្រាស់ពេលវេលានេះឲ្យបានរួសរាន់ និងដោយប្រសិទ្ធភាពបំផុត។ ក្រៅពីនេះ លោកអ្នកអាចនឹងធ្វើដំណើរក្នុងរវាងចុងខែនេះ។ ដោយឡែក សូមលោកអ្នករក្សាចិត្ត និង មានភាពទន់ភ្លន់ដើម្បីបញ្ចៀសបញ្ហាក្នុងទំនាក់ទំនង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញ ការងារទៅតាមក្តីសុបិន្ត។ មនុស្សម្នានឹងជួយជ្រោមជ្រែងលើកស្ទួយការងារណាស់ ដោយ អស់ពីដៃពីជើងតែម្តង។ ប៉ុន្តែជាការតបស្នងសូមកុំភ្លេចពិនិត្យមើលអាកប្បកិរិយា និងពាក្យ សំដីរបស់អ្នកជានិច្ច ដោយសារបញ្ហាថ្ងៃនេះច្រើនតែទាក់ទងទៅលើលោកអ្នកផ្ទាល់។ សម្រាប់លោកអ្នកដែលធ្វើការងារទាក់ទងនឹងការគិតគូរលុយកាក់ ពិសេសខាងផ្នែកគណ នេយ្យនឹងទទួលបានភាពរលូនក្នុងការអនុវត្តការងារ។ ទន្ទឹមនឹងនេះ ភាពភ្លេចភ្លាំងខ្លះអាច កើតឡើងនៅពេលព្រឹក ដូច្នេះសូមពិនិត្យឲ្យបានច្រើនដងមុនធ្វើការសម្រេច។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចាប់ផ្តើមគម្រោងផែនការថ្មី។ ចំណែកការបណ្តាក់ទុន និងប្រើប្រាស់លុយកាក់ ក្នុងពេលនេះគឺមានប្រសិទ្ធភាពបំផុត។ អ្នកអាចចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ដោយមិនមានផលប៉ះពាល់ណាមួយទៅនឹងលទ្ធផលចុងក្រោយនៃការងារនោះទេ។ ប៉ុន្តែរឹត តែល្អដែលអ្នកនឹងជួបនូវសំណាងជាច្រើនត្រឡប់មកវិញ។ ថ្ងៃនេះផលលំបាកបំផុតរបស់ អ្នក ក៏ការភ្ជាប់អនាគតការងារជាមួយនឹងបទពិសោធន៍អតីតជ្រុលពេក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នាក្នុងអាជីពនឹងអាច សម្រេចបានដោយងាយស្រួលបំផុត។ រាល់បញ្ហាដែលធ្លាប់រឹងស្ទះ និងមនុស្សដែលតែងតែ មើលបំណាំអ្នក ហាក់គ្មានឥទ្ធិពលណាមួយនឹងមករំខានដំណើររបស់អ្នកបន្តទៅទៀតនោះ ទេ។ ចំណែកស្ថានភាពហិរញ្ញវត្ថុវិញគឺកាន់តែប្រសើរ អ្នកនឹងអាចបំពេញបន្ថែមប្រាក់សន្សំ កាន់តែច្រើន។ ក្នុងនោះ ការងារជាក្រុមនឹងផ្តល់លទ្ធភាពកាន់តែប្រសើរ ដូច្នេះយកល្អបើក ការប្រជុំពិភាក្សា និងរៀនសូត្រពីមនុស្សនៅជុំវិញអ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើការបណ្តាក់ទុនលើមុខ របរថ្មី ការបង្កើតមុខរបរថ្មី រួមទាំងការផ្លាស់ប្តូរស្ថានភាពការងារដែលអ្នកប៉ងប្រាថ្នាផង។ ក្រៅពីការគាំទ្រពីមនុស្សរួមក្រុម លោកអ្នកនឹងទទួលបានការកត់សម្គាល់ និងលើកទឹកចិត្ត ជាពិសេសពីថ្នាក់លើ ឬចៅហ្វាយនាយ។ សូមបន្តការខិតខំប្រឹងប្រែងជានិច្ច។ ស្ថេរភាពក្នុង អាជីពថ្ងៃនេះមានពេញបរិបូណ៍ ដូច្នេះហេតុ ផលណាមួយឲ្យអ្នកត្រូវមានការព្រួយបារម្ភ នោះទេ។ ដោយឡែក លោកអ្នកអាចយល់ដឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកមាន ដំណើរការល្អប្រសើរគួរឲ្យកត់សម្គាល់។ លោកអ្នកជាអាជីវករនឹងមានសុទ្ធតែអតិថិជនល្អៗ ដែលស្ថានភាពហិរញ្ញវត្ថុក៏កំពុងកើនឡើងផងដែរ។ ក្នុងពេលនេះ អ្វីដែលអ្នកត្រូវតែធ្វើឲ្យ បានគឺការទំនាក់ទំនង។ ចាកចេញពីស្ថានភាពចាស់ ដែលងាយស្រួលរបស់អ្នក ហើយទៅ ប្រឈមមុខនឹងស្ថានភាពថ្មី ដោយសារនៅទីនោះអ្នកនឹងរកឃើញឳកាសកាន់តែច្រើន។ ចំពោះផលលំបាកខ្លះៗអាចកើតឡើងនៅពេលនេះ វាតូចតាចណាស់គ្មានអ្វីត្រូវបារម្ភទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការធ្វើដំណើរសម្រាប់ផ្នែកពាណិជ្ជកម្ម។ លោកអ្នកនឹងទទួលបានប្រាក់ចំណេញ ច្រើន ពិសេសអតិថិជនដែលមានការជឿទុកចិត្តបំផុត។ សម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯក ជននឹងទទួលមានភាពរលូនក្នុងការអនុវត្តការងារ និងការទទួលបានលទ្ធផលផ្លែផ្កាក្នុង កំរិតអតិបរិមា។ ក្នុងពេលនេះអ្នកក៏អាចក្លាយជាអ្នក ដឹកនាំដែលមានសក្តានុពលបំផុតដែរ ដូច្នេះចូរប្រើប្រាស់អំណោយផលក្នុងពេលនេះជាមួយនឹងទស្សនៈវិស័យដែលរំពឹងទៅលើ លទ្ធផលធំ ដែលប្រើរយៈពេលយូរ ជាជាងការរំពឹងលទ្ធផលលឿន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកឲ្យ បញ្ចប់ការងារដោយជោគជ័យរាល់គ្រប់ករណីទាំងអស់។ ចំពោះបញ្ហាខ្លះអាចបានកើតឡើង ឬដែលអាចកើតឡើងនៅក្នុងពេលនេះ នឹងអាចធ្វើការដោះស្រាយបានដោយសឹងតែមិនចាំ បាច់ត្រូវប្រើជំនួញអ្វីទាំងអស់។ ពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលគ្របដណ្តប់ទៅលើទឹក ចិត្តរបស់មនុស្សរាល់គ្នាដែលនៅជុំវិញខ្លួន។ ក្នុងពេលនេះអ្នកក៏អាចធ្វើទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើដោយពេញលេញផងដែរ ប៉ុន្តែសូមកុំបង្កើតរឿងរសើប ឬរឿងដែលគ្មាន ប្រយោជន៍ចំពោះការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កុំទាន់ចាប់ផ្តើមអាជីវកម្ម ដែលសំខាន់នៅ ពេលនេះ ពីព្រោះផលដែលទទួលបានប្រហែលជាមិនសមល្មមទៅនឹងទុនដែលអ្នកបោះ ចេញនោះទេ។ យកល្អចំណាយពេលវេលាបន្ថែមធ្វើការពង្រឹងការងារចាស់ដែលមាននៅ ក្នុងដៃ។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំង អស់ ប្រសិនបើអ្នកអាចយកឈ្នះភាពអសកម្ម ពិសេសទឹកចិត្តអវិជ្ជមានរបស់ខ្លួនអ្នក។ ប្រហែលជានៅពេលព្រឹកអ្នកអាចសង្ស័យនឹងលទ្ធផល ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាពនឹងប្រសើរណាស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះកំពុងជួបបញ្ហារាំងស្ទះជាច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះ គឺនឹងអាចធ្វើឲ្យមានការខូច ខាតខ្លាំងផងដែរ។ អ្វីដែលរឹតតែសំខាន់នាងនោះ លោកអ្នកអាចនឹងពិបាកក្នុងការពឹងពាក់ អាស្រ័យមនុស្សដែលនៅក្បែរខ្លួន។ ក្នុងនោះលោកអ្នកអាចប្រឈមនឹងការចាញ់បោក បញ្ឆោតគេផងដែរ ដូច្នេះសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ហើយកុំវង្វេងជាមួយភាព ទន់ភ្លន់។ លើសពីនេះ សូមលោកអ្នកមានការអត់ធ្មត់ឲ្យបានខ្ពស់បំផុត ហើយក៏កុំបាក់ទឹក ចិត្តដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នក កំពុងដំណើរការ ទៅដោយល្អប្រសើរ ក្នុងនោះអ្នករំពឹងថាទទួលបានលាភធំពីការងារ ដែលកំពុងអនុវត្តសព្វ ថ្ងៃនេះ។ ជ្រើសរើសការងារសំខាន់មកធ្វើអោយបានមុន ពីព្រោះអ្នកអាចខ្សត់ខ្សោយពេល វេលាខ្លះក្នុងអំឡុងពេលអនុវត្តការងារថ្ងៃនេះ។ កុំសម្រាកអាហារថ្ងៃត្រង់យូរពេក ហើយក៏ មិនគួរចំណាយពេលលើរឿងដើមចុងនរណាម្នាក់ឡើយ។ រឹតតែពិសេស ភាពថ្លោះធ្លោយ ក្នុងទំនាក់ទំនងមានខ្ពស់ ហើយនៅដិតដាមយូរ ដូច្នេះសូមកុំប៉ះពាល់លើអ្នកដទៃជាដាច់ ខាត។
ចំណាំៈ
ឆ្នាំទាំង៥ ថោះ រោង ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាលុយកាក់ក្នុង ថ្ងៃនេះមានទំហំធំ ដូច្នេះជាពេលល្អបំផុតសម្រាប់អនុវត្តអាជីវកម្ម និងជំនួញ។