កុមារជាង ១៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតកូវីដ១៩នៅសហរដ្ឋអាមេរិក កុមារជាង ១៤លាននាក់ហើយបានធ្វើតេស្តវិជ្ជមានមេរោគមួយនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដោយ American Academy of Pediatrics (AAP) និងសមាគមមន្ទីរពេទ្យកុមារ។

របាយការណ៍ខាងលើនេះបានឱ្យដឹងទៀតថា ករណីឆ្លងជំងឺកូវីដ១៩លើកុមារជាង ៩២,០០០នាក់ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២១ ខែកក្កដានេះ ដែលជាការកើនឡើងជាលើកទីពីរជាប់ៗគ្នា នៃករណីឆ្លងដែលបានរាយការណ៍ប្រចាំសប្តាហ៍។

ករណីឆ្លងកូវីដ១៩លើកុមារជាង ៣១១,០០០ករណីទៀតត្រូវបានបូកបន្ថែមក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ។ ហើយប្រហែល ៦.១លានករណីដែលត្រូវបានរាយការណ៍បន្ថែមនៅឆ្នាំ២០២២។ AAP បានបញ្ជាក់ថា មានតម្រូវការបន្ទាន់ក្នុងការប្រមូលទិន្នន័យជាក់លាក់តាមអាយុបន្ថែមទៀត ដើម្បីវាយតម្លៃពីភាពធ្ងន់ធ្ងរនៃជំងឺដែលទាក់ទងនឹងការប្រែប្រួលថ្មី ក៏ដូចជាផលប៉ះពាល់រយៈពេលវែងដែលអាចកើតមាន។

AAP បានបន្ថែមទៀតថា វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា មានផលប៉ះពាល់ភ្លាមៗនៃរោគរាតត្បាតលើសុខភាពកុមារ ប៉ុន្តែការដែលសំខាន់នោះ យើងត្រូវកំណត់អត្តសញ្ញាណ និងដោះស្រាយផលប៉ះពាល់យូរអង្វែងលើសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងសង្គមរបស់កុមារ និងយុវជនជំនាន់នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner