អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង៥៧៦លាននាក់ និងស្លាប់៦,៤លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នក ឆ្លងជំងឺកូវីដ១៩( COVID-19 )នៅទូទាំងពិភពលោក បានកើនឡើង ដល់ ៥៧៦,១៩២,៥៥៩នាក់។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៤០៥,១៦៣នាក់ និងជាសះស្បើយឡើងវិញ ៥៤៦,១០៣,៨៨៣ នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺកូវីដ១៩ច្រើនជាងគេ។ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩២,៣៣៩,៩២៥នាក់ ស្លាប់ចំនួន ១,០៥២,៤៦៧ នាក់ និង ជាសះស្បើយចំនួន ៨៧,៥៤៩,៦១៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌាដដែល។ ឥណ្ឌាមាន អ្នកឆ្លង ៤៣,៩២០,៤៥១នាក់ ស្លាប់ចំនួន ៥២៦,១១០នាក់ និងជាសះស្បើយ ៤៣,២៤៦,៨២៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មាន អ្នកឆ្លង ៣៣,៦២១,៩៦៥នាក់ ស្លាប់ ៦៧៧,២១៣នាក់ និងជា សះស្បើយ ៣២,០៣៦,៧៦១នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner