Breaking៖ ប្រមុខអ.ស.ប និងសហរដ្ឋអាមេរិកថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការប្រហារជីវិតសកម្មជនបក្សប្រឆាំងបួននាក់

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បាន ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការប្រហារជីវិតរបស់ របបយោធា ដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា ទៅលើសកម្មជន គាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួនរូប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា ចាប់តាំងពីរដ្ឋប្រហារ ខែកុម្ភៈ ឆ្នាំ២០២១ របបដឹកនាំនេះបានបន្តអំពើហិង្សា លើប្រជាជន របស់ខ្លួន ដោយបានកាប់សម្លាប់មនុស្សជាង២,១០០នាក់។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឲ្យគោរព សេចក្តីប្រាថ្នាប្រជាធិបតេយ្យរបស់ប្រជាជន ដែលបានបង្ហាញថា ពួកគេមិនចង់រស់នៅមួយថ្ងៃទៀតក្រោមរបបដឹកនាំដោយរបបយោធានោះទេ។

ដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប)លោក អាន់តូនីញ៉ូ ហ្គូធឺរែស ក៏បានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នក នាំពាក្យរបស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍នេះផងដែរ ដោយបានថ្កោលទោស យ៉ាងខ្លាំងចំពោះការប្រហារជីវិតនេះ។

លោក ហ្គូធឺរែស បាននិយាយថា ការប្រហារជីវិតខាងលើនេះបាន បង្ហាញ ពីការខ្សោះជីវជាតិបន្ថែមទៀត នៃបរិយាកាសសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមគ្នា លោក ហ្គូធឺរែស ក៏បានរំលឹកឡើងវិញនូវការអំពាវនាវ របស់លោកឱ្យមានការដោះលែងជាបន្ទាន់ នូវអ្នកទោសដែលត្រូវបាន ឃុំខ្លួនតាមតែអំពើចិត្ត រួមទាំងមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី ផងដែរ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner