គ្រូបង្វឹកប្រដាល់សកលកម្ពុជាថ្មី ដែលមានបទពិសោធន៍មកជួយពង្រឹងអត្តពលិកត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ ៖ ក្រោមការជួយឧបត្ថម្ភរបស់ CAMSOC សហព័ន្ធប្រដាល់សកល សម្រេចយកលោក Kassymkhanov Berikbol Amantayevich ជាគ្រូបង្វឹកបន្ថែម សម្រាប់បង្វឹកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ចាប់ពីពេលនេះតទៅ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ដោយសហព័ន្ធ បានជ្រើសរើសមកបន្ថែមគ្រូបង្វឹកដែលមានស្រាប់ ក្នុងទិសដៅពង្រឹងសមត្ថភាពសម្រាប់ការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Kassymkhanov Berikbol Amantayevich ជាជនជាតិកាហ្សាក់ស្ថាន ដែលធ្លាប់មានបទពិសោធន៍ជោគជាំ ក្នុងនាមជាគ្រូបង្វឹកប្រដាល់សកល។ ជាងនេះទៅទៀត លោកគឺជាអតីតគ្រូបង្វឹកកីឡាករជម្រើសជាតិវៀតណាមផងដែរ នៅចន្លោះឆ្នាំ២០១៩-២០២០។ អ្វីដែលធ្វើឲ្យលោកត្រូវបានសហព័ន្ធប្រដាល់សកលចាប់អារម្មណ៍ ទាក់ទងមកធ្វើជាគ្រូបង្វឹកបន្ថែម ដោយសារតែបុរសខាងលើ ធ្លាប់មានផ្លែផ្កាយ៉ាងច្រើនក្នុងការដឹកនាំកីឡាករ យកបានមេដាយក្នុងព្រឹត្តិការណ៍ធំៗ។

ស្នាដៃរបស់លោកមានដូចជា៖

  • ឆ្នាំ២០២០ លោកបានបង្វឹកកីឡាករជម្រើសជាតិវៀតណាម Nguyen Van Duong ដោយធ្វើឱ្យការប្រកួតជម្រុះបានជោគជ័យ បានឡើងទៅប្រកួតនៅ Olympic Games នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។
  • ឆ្នាំ២០១៧ លោកបានដឹកនាំក្រុមកីឡាករប្រដាល់សកល កាហ្សាក់ស្ថាន ឈ្នះមេដាយមាស ១គ្រឿង និងប្រាក់ចំនួន ២គ្រឿង។
  • ឆ្នាំ២០១៦ នៅទីក្រុងអាស្តាណា ប្រទេសអាស្តាណា លោកក៏បានដឹកនាំកីឡាការិនីកាហ្សាក់ស្ថាន Nazim Kyzaibai ឈ្នះមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍ Astana World Championship។
  • ឆ្នាំ២០១៥ ក្នុងកម្មវិធី World Championship នៅកូរ៉េខាងត្បូង លោកក៏បានដឹកនាំកីឡាការិនី Nazim Kyzaibai ដណ្ដើមបានមេដាយមាស ១គ្រឿង ផងដែរ។
  • ឆ្នាំ២០១១ ដល់ ២០១៣ លោកក៏បានងាកមកដឹកនាំគ្រូបង្វឹករបស់មីយ៉ាន់ម៉ាវិញម្ដង ក្នុងឆ្នាំ២០១៣ ដែលមីយ៉ាន់ម៉ា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លោកក៏បានដឹកនាំក្រុមកីឡាករប្រដាល់សកលមីយ៉ាន់ម៉ា ឈ្នះបានមេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង ផងដែរ។
  • ឆ្នាំ២០១១ លោកក៏បានដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ទៅប្រកួតស៊ីហ្គេម នៅឥណ្ឌូណេស៊ី ដោយពេលនោះលោកដឹកនាំបានឈ្នះមេដាយប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៤គ្រឿង ផងដែរ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner