សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យជាចោរឆក់ពីរនាក់បញ្ចូនទៅតុលាការ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះបានឱ្យដឹងថា ជនសង្ស័យពីរ នាក់ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវនិងឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងនៅកន្លែងលក់ម្ជូរវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារ ការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច)។ជនសង្ស័យ បាន ប្រព្រឹត្តនៅ មុខផ្ទះលេខ១៤២អឺ០ ផ្លូវលេខ១៩ ភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២ :២០ ។

ជនសង្ស័យឈ្មោះ ម៉ាង ម៉េងហួរ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងឈ្មោះ អង់ កក្កដា ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ។ពួកគេ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ចំណែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី (មិនបានដាក់ពាក្យបណ្តឹង) ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ កសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner