ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នក ជាមួយ មិត្តរួមការងារ និងដៃគូជំនួញ។ បើអាចធ្វើបានសូមកុំចូលរួមក្នុងការប្រជុំពិភាក្សា ទាំងឡាយ ណាដែលទំនងជាមិនអាចស្វែងរកដំណោះស្រាយបាន។ ផ្ទុយទៅវិញ ប្រសិនបើ អ្នកអាច គ្រប់គ្រងស្ថានការណ៍នេះបាន គឺអ្នកនឹងជួបស្ថានភាពផ្លាស់ប្តូរដែលសំខាន់ៗ និង អាចទទួលបានភាពចម្រើនលូតលាស់យ៉ាងពេញចិត្តជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាបំណងក្នុងការផ្លាស់ប្តូរកន្លែងការងារ គួរផ្អាកហើយរងចាំឳកាសល្អនៅថ្ងៃខាង មុខ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកថ្ងៃនេះសំឡឹងឃើញនូវ ភាពរីកចម្រើនយ៉ាងខ្លាំងនៅថ្ងៃអនាគត។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះសូមបន្តការងារនេះទៅមុខ ហើយប្រហែលជាបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរក្សាទុកសិន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណងដែលអ្នក ប្រាថា្ន ពីព្រោះផ្លូវរបស់អ្នកបានត្រូវសម្អាតចេញនូវភាពរឹងស្ទះនានាបានរួចរាល់។ អ្នកពិតជា អាចយកឈ្នះការលំបាកបាន ដោយត្រឹមតែជឿជាក់ទៅលើខ្លួនឯង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការងាររបស់អ្នកមិនមានការផ្លាស់ប្តូរណា មួយ គួរឲ្យចាប់អារម្មណ៍នោះទេ។ អ្នកអាចបន្តការងារដែលកំពុងមាននាពេលបច្ចុប្បន្នបាន ហើយក៏មិនត្រូវបន្ថយល្បឿនការងារនោះដែរ។ សូមព្យាយាមបង្កើតទំនាក់ទំនងដែលអាច ទទួលបានការគាំទ្រ និងបង្កើតលទ្ធភាពទទួលបានប្រាក់កំរៃបន្ថែម។ ក្នុងពេលស្របគ្នានេះ សូមកុំបោះបង់អាកប្បកិរិយា និងពាក្យសំដីល្អ ពីព្រោះវាគឺជាយាន្តនាំទៅរកភាពជោគជ័យ។ ក្រៅពីនេះ លោកអ្នកមិនត្រូវបាក់ទឹកចិត្តលើហេតុការណ៍ណាមួយឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកឲ្យវាយតម្លៃ លើការងាររបស់ខ្លួនឯង។ កុំធ្វើសកម្មភាពប្រសិនបើអ្នកមិនជឿជាក់ទៅលើខ្លួនឯង ទាំង ស្រុង។ អ្នកគួរចំណាយពេលវេលាគិតបន្ថែម ពីព្រោះភាពមិនច្បាស់លាស់ គម្រោងការដែល មិនបានគិតគូរ និងធ្វើឲ្យអ្នកជាប់គាំងជាមួយស្ថានការណ៍បានយ៉ាងងាយ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចាយវាយ ឬធ្វើការបណ្តាក់ទុននៅពេលនេះទេ ដោយសារបញ្ហា ហិរញ្ញវត្ថុតូចតាចអាចនឹងកើតមានឡើង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើន លូតលាស់ និងភាពងាយស្រួលក្នុងការប្រតិបត្តិ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រងការងារ បានល្អ ពិសេសងាយយល់ពីបរិបទនៅជុំវិញខ្លួន ដែលកត្តានេះអាចជួយឲ្យលោកអ្នកគេច ផុតពីបញ្ហាបានដោយងាយ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការសុបិន្ត បើទោះបីជាចំពោះ ការងារធំដុំ ឬហេតុការណ៍ដែលអ្នកយល់ថាពិបាកយ៉ាងណាក្តី ពីព្រោះអ្នកអាចធ្វើឲ្យការ ងារនោះសម្រេចទៅបានដោយងាយ។ ដោយឡែក សូមរកពេលវេលាសម្រាកខ្លះទើបល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ដូច្នេះសូមមានហេតុផល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។ ព្យាយាម យ៉ាងណាកុំចូលរួមក្នុងសកម្មភាពវិនិយោគ។ ក្នុងពេលនេះ អ្នកនឹងជួបឳកាសច្រើន ដូច្នេះ សូមពិនិត្យវាយតម្លៃស្វែងរកលទ្ធភាពការងារណាដែលសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នក។ ក្នុង នោះអ្នកមិនចាំបាច់ចាប់យកការងារច្រើននោះទេ ពីព្រោះវាសមល្មមដែលអ្នកនឹងទទួល បានផលច្រើន ត្រឹមតែការងារតែមួយក្តី។ លើសពីនេះ សូមរក្សាចិត្តអោយសប្បុរសជានិច្ច។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថានឹងផ្តល់ជូន លោកអ្នកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងទទួលបានលាភសំណាងធំតាម រយៈការប្រឹងប្រែងរបស់អ្នក។ អ្នកក៏អាចធ្វើអ្វីៗបានដោយមិនចាំបាច់រំពឹងគិតច្រើនពេកទេ ដោយសារឳកាសល្អក៏មានច្រើន បញ្ហាក៏មិនអាចរំខានអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួន របស់អ្នកកំពុងតែជួយជ្រោមជ្រែងលោកអ្នកខ្លាំង។ ចំពោះបញ្ហាសេសសល់នាពេលកន្លង មកគឺអាចដោះស្រាយបាននៅពេលនេះ ដូច្នេះមិនមានអ្វីដែលត្រូវបារម្ភទេក្នុងថ្ងៃនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលា និងកំលាំងកាយចិត្តដោះស្រាយការងារដែលកំពុងប្រមូលផ្តុំ។ ធ្វើយ៉ាងណា បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក ហើយចូររក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន មិនឲ្យល្អកកករនឹងបញ្ហាតិចតួចនោះទេ។ សូមចងចាំថា អ្នកអាចដោះស្រាយរាល់ផល លំបាករបស់ការងារបាន ប្រសិនបើអ្នកចែកចាយបន្ទុកការងារឲ្យបានត្រឹមត្រូវ។ កុំប្រមូល យកការងាររបស់អ្នកដទៃ ឬការងារដែលមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ ធ្វើសកម្ម ភាពនោះទេ ដូច្នេះសូមពន្យាពេលធ្វើការងារសំខាន់សិន ហើយរងចាំរហូតដល់ ថ្ងៃក្រោយ។ សូមធ្វើកិច្ចការសាម័ញ្ញដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវ។ ក្នុងពេលនេះ អ្នកអាចទទួលបានការងារច្រើនលើសលុប ប៉ុន្តែសូមបន្តការងារនោះដោយយកចិត្តទុកដាក់ បំផុត។ បើទោះបីជាលោកអ្នកអាចនឹងហត់នឿយខ្លះ ប៉ុន្តែសូមកុំបោះបង់ការទទួលខុសត្រូវ អោយសោះ។ ចំពោះការចាកចេញ សូមព្យាយាមមានគ្នីគ្នាទើបជាការល្អប្រសើរដល់សុខ សុវត្ថិភាព។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកព្យាយាមវាយតម្លៃការ ងាររបស់អ្នកឲ្យបានល្អបំផុត។ កុំត្រេកត្រអាលជាមួយនឹងការងារដែលមើលឃើញលទ្ធផល ក្នុងពេលលឿន ពីព្រោះវាមិនអាចសម្រេចទៅបានតាមរូបភាពដែលអ្នកបានឃើញនោះទេ។ សូមចំណាយពេលវេលា និងការតាំងចិត្តជាមួយការងារដែលមានទម្រង់ច្បាស់លាស់ ហើយ អាចទទួលផលបានល្អប្រសើរ បើទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិចក្តី។ ក្នុងថ្ងៃនេះ លោកអ្នកទទួលបានអារម្មណ៍ដ៏ជ្រះថ្លា គំនិតរស់រវើក និងលទ្ធភាពក្នុងការបត់បែន។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាលុយកាក់ តួនាទី និងឳកាសអភិវឌ្ឍន៍ការងារមានកំរិតខ្ពស់។ រាល់បំណប្រាថ្នានឹងទទួលបានផលសម្រេច។