ជនសង្ស័យពីរនាក់ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ខ្សែកមាសបានសម្រេច

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារ ការប្រព្រឹត្ត អំពើហិង្សា (ឆក់ខ្សែកមាសទម្ងន់២ជី៦ហ៊ុនបាន សម្រេច) នៅចំណុចផ្លូវបេតុងផ្សារទួលលៀប ផ្លូវបេតុង ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២:៣០ ។

ជនសង្ស័យ ទី១-ឈ្មោះ លី តិចឃាង ភេទប្រុស អាយុ ២៧ ឆ្នាំមុខរបរ ដឹកជញ្ជូនអីវ៉ាន់ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ ផាន់ សារុន ភេទ ប្រុស អាយុ ២៥ ឆ្នាំមុខរបរ គួកជេររថយន្ត ស្នាក់នៅ ផ្ទះលេខ២៩ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner