លោក ដូណាល់ ត្រាំ ព្រលយពាក្យថា នឹងឈរឈ្មោះប្រធានាធិបតីម្តងទៀត

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយពាក្យថា លោកអាចនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ប៉ុន្តែលោកមិនប្រកាសច្បាស់លាស់ អំពីបេក្ខភាពរបស់លោកទេ។

លោក Trump ថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្ររបស់លោកនៅសណ្ឋាគារមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីពេលថ្មីៗនេះ ហើយ វា ជា សុន្ទរកថា លើក ដំបូង របស់ លោក ក្នុង រដ្ឋធានី ចាប់ តាំង ពី លោក បាន ចាក ចេញ ពី តំណែង កាល ពី ឆ្នាំ មុន។

លោកបានប្រាប់អ្នកគាំទ្រ ដោយបង្ហាញការជឿថា គណបក្សសាធារណរដ្ឋនឹង “ទទួលបានជ័យជំនះដ៏ត្រចះត្រចង់” នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ ហើយថា គណបក្សសាធារណរដ្ឋនឹងដណ្តើមយកសេតវិមានមកវិញនៅឆ្នាំ ២០២៤។

Trump បានអះអាងម្តងទៀតថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដែលលោកបានចាញ់ប្រធានាធិបតី Joe Biden ដោយសារការក្លែងបន្លំ។

ដោយបង្ហាញពីចេតនារបស់លោក ក្នុងការដេញថ្លៃសេតវិមានម្តងទៀត លោកបាននិយាយថា “យើងប្រហែលជាត្រូវធ្វើម្តងទៀត”។

លោក Trump ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក នៅដើមខែនេះថា លោកបានធ្វើ “ការសម្រេចចិត្ត” រួចហើយអំពីថា តើលោកនឹងរត់នៅក្នុងការប្រណាំង ឆ្នាំ២០២៤ ឬអត់ ។

អ្នក សង្កេតការណ៍ ខ្លះ និយាយ ថា លោកត្រាំ អាច នឹង ប្រកាស បេក្ខភាព របស់ លោក នៅ ពេល ពាក់កណ្តាល អាណត្តិ ក្នុង ខែវិច្ឆិកា៕ ប្រភពពី NHK , ប្រែសម្រួលដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner