ជប៉ុនក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ប្រចាំសប្តាហ៍ច្រើនជាងគេបំផុតលេីពិភពលោក

តូក្យូ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសជប៉ុនបានកត់ត្រានូវចំនួនករណីឆ្លងកូវីដ១៩ជាសកលខ្ពស់បំផុត ក្នុងរយៈពេលប្រាំពីរថ្ងៃ គិតរហូតដល់ថ្ងៃអាទិត្យមុន។

អង្គការសុខភាពពិភពលោកបានចេញផ្សាយព័ត៌មានថ្មីៗអំពីករណីឆ្លង COVID-19 ថ្មីដែលត្រូវបានរាយការណ៍ ក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ។

របាយការណ៍ថា ចំនួនករណីប្រចាំសប្តាហ៍នៅក្នុងប្រទេសជប៉ុនមានចំនួន ៩៦៩០៦៨នាក់ ដែលជាការកើនឡើង ៧៣ភាគរយ ពីសប្តាហ៍មុន។

សហរដ្ឋអាមេរិកបានឃើញករណីរបស់ខ្លួន ប្រចាំសប្តាហ៍ ធ្លាក់ចុះ ៣ភាគរយ គឺធ្លាក់មក ៨៦០០៩៧នាក់។ រីឯ ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ចំនួន ក្នុងសប្តាហ៍មុននោះដែរថា មាន ៥៦៥ ៥១៨នាក់ ថយចុះ ១៦ភាគរយ។

នៅទូទាំងពិភពលោក ករណីជាង ៦.៦ លានករណីប្រចាំសប្តាហ៍ ត្រូវបានរាយការណ៍ ធ្លាក់ចុះ ៣ភាគរយធៀបនឹងសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកថា BA.4 និង BA.5 ជាពពួកអូមីក្រុងបំប្លែងថ្មីនោះបានបន្តមានភាពលេចធ្លោ៕ ប្រភពពី NHK ,

ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner