ថៃមានអ្នកឆ្លងកូវីដ-១៩ចំនួន ១,៩០២នាក់ និងស្លាប់ ៣២នាក់បន្ថែមទៀត ក្នុងពេល ២៤ម៉ោង
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៩០២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,១២៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ កក្កដា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺនេះ សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៥៨លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,២៩០នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ