កម្មវិធីអាហាររូបករណ៍ ចេន ហ្ស៊ី របស់មូលនិធីព្រីនស៍ ឈ្នះពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីដ៏មានកិត្យានុភាព (AREA)

ភ្នំពេញ ៖ ពីរឆ្នាំជាប់គ្នាហើយ ការពង្រឹងអំណាចក្នុងសង្គមនៅតែបន្តស្ថិតក្នុងបេះដូងនៃមូលនិធិព្រីនស៍ ដែលធ្វើឱ្យខ្លួនត្រូវបានទទួលសមិទ្ធិផលឆ្នើមនៃពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីក្នុងឆ្នាំ២០២២ (AREA) រៀបចំដោយ Enterprise Asia ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលស្គាល់ភាពជាសហគ្រិនភាពនៅទូទាំងតំបន់ ។

ការទទួលបានពានរង្វាន់នៅក្នុងប្រភេទការផ្តល់អំណាចដល់សង្គម តាមរយៈកម្មវិធីអាហារូបករណ៍ដ៏លេចធ្លោ របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើម «អាហារូបករណ៍ ចេន ហ្ស៊ី» ដែលសមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពី មូលនិធិព្រីនស៍ ដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ចំណុចសំខាន់ៗអំពីអាហារូបករណ៍ ចេន ហ្ស៊ី រួមមាន

  1. ជាកម្មវិធីអាហារូបករណ៍ដែលមានតម្លៃ ២លានដុល្លារអាមេរិកសម្រាប់សិស្ស ៤០០នាក់ រយៈពេលប្រាំពីរឆ្នាំ។
  2. អាហារូបករណ៍រួមបញ្ជូលទាំងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការចុះកម្មសិក្សា និងឱកាសការងារ។
  3. កម្មវិធីនេះបានផ្តល់រង្វាន់ដល់សិស្សចំនួន ១០០នាក់ ដោយជ្រើសរើសពីចំណោមសិស្សកម្ពុជាដែលដាក់ពាក្យ ១៥០០នាក់ ។

ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំ និងការអភិវឌ្ឍន៍យុវជន អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគំនិត ផ្តួចផ្តើម មួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីគាំទ្រដល់ការ កសាង សមត្ថភាពតាមរយៈការអប់រំ ។

កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ធនធានសមត្ថភាពប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នេះបើយោងតាមលោក Gabriel Tan ដែលជា នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ។

លោក Gabriel Tan បានបន្តថា ៖ «ការបង្កើតកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺដោយសារតែការជឿជាក់របស់ប្រធានសម្ព័ន្ធក្រុមហ៊ុនរបស់យើង ទៅលើឥទ្ធិពលនៃការអប់រំ ក្នុងការលើកកម្ពស់ និងពង្រឹងអំណាចសហគមន៍។ យើងពិតជាមានកិត្តិយសណាស់ ដែលគំនិតផ្តួចផ្តើមទៅលើទំនួលខុសត្រូវក្នុងសង្គម (CSR) របស់យើងបន្តទទួលបានការទទួលស្គាល់យ៉ាងពេញលេញ ខណៈដែលយើងបានបំពេញតួនាទីរបស់យើងក្នុងការចូលរួមកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner