៦ខែទំហំនាំចេញ-ចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុសម្រេចបានជិត១ពាន់៤០០ លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
ទំហំការនាំចេញ-ចូលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត ១ពាន់៤០០ លានដុល្លារ និងបង្កើតការងារជិត៣ម៉ឺនកន្លែងក្នុងរយ:៦ខែដើមឆ្នាំ២០២២ ។
ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ឈិន ចៀនកាង បានថ្លែងថា រយៈពេល៦ខែដើមឆ្នាំនេះ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១ពាន់៣៧៤លានដុល្លារអាមេរិក ដែលកើន ឡើង៣៨.២៣% បើប្រៀបធៀបនឹងឆ្នាំមុន។
លោកបានថ្លែងទៀតថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ, សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹង បង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ ដែលរោងចក្រនោះនឹងផ្តល់ការងារ ដល់ពលរដ្ឋច្រើនពាន់នាក់។