PEMSEA ជ្រើសតាំងកម្ពុជាជាប្រធាន (Video Inside)

មន្ត្រីក្រសួងបរិស្ថានរបស់កម្ពុជា ត្រូវបានគេជ្រើសតាំងជាប្រធានក្រុមប្រឹក្សាអង្គការអន្តរ ជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា ហៅកាត់ថា (PEMSEA) ។

លោក វ៉ាន់ មុនីនាថ ដែលជាអគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអង្គការ PEMSEA ផងដែរនោះ ត្រូវគេជ្រើសតាំងជាប្រធានក្រុមប្រឹក្សាអន្តរជាតិនេះ។

ពិធីស្បថចូលកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA ដែលមាន អាណត្តិ៣ រវាងឆ្នាំ២០២២-២០២៥ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៤ បានប្រព្រឹត្តទៅតាម ប្រព័ន្ធវីដេអូ Zoom នាថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យរបស់អង្គការ PEMSEA ក្នុងប្រទេសហ្វីលីពីន។

PEMSEA គឺជាអង្កការអន្តររដ្ឋាភិបាលមួយដែលបំពេញកិច្ច ការនៅអាស៊ីបូព៌ាដើម្បីថែរក្សានិងទ្រទ្រង់និរន្តរភាពសមុទ្ទ, ឆ្នេរសមុទ្ទ, សហគមន៍និងសេដ្ឋ កិច្ចដើម្បីភាពល្អប្រសើរមាំមួយទូទាំងតំបន់។

PEMSEA មានប្រទេសជាដៃគូចួលរួមចំនួន១១ គឺកម្ពុជា, ចិន, កូរ៉េខាងជើង, កូរ៉េខាងត្បូង, ឥណ្ឌូណេស៊ី, ជប៉ុន, ឡាវ, ហ្វីលីពីន, សឹង្ហបុរី, ប្រ ទេសទីម័រខាងកើត, និងប្រទេសវៀតណាម។

ads banner