ស្លាប់មនុស្ស ៤២នាក់ ព្រោះពុលស្រានៅឥណ្ឌា

ហ្គូចារ៉ាត់៖ នគរបាលនិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៤២ នាក់បានស្លាប់ និងជិត ១០០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងលិចប្រទេសឥណ្ឌា បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុល ដោយក្រុមអាជ្ញាធរបានបញ្ជាឱ្យមានការបង្រ្កាបអ្នករត់ពន្ធស្រា។

នគរបាលបានឲ្យដឹង កាលពីថ្ងៃទី២៨ កក្កដា ២០២២ថា មនុស្សរាប់សិបនាក់បានធ្លាក់ខ្លួនឈឺ កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបានផឹកមេតាណុល ដែលជាទម្រង់នៃជាតិអាល់កុលពុល ដោយជួនកាល ត្រូវបានគេប្រើជាថ្នាំបន្សាប ហើយមានលក់នៅក្នុងភូមិជាច្រើន នៅទូទាំងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា។

លោក Harsh Sanghavi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំ រដ្ឋ Gujarat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការស៊ើបអង្កេតបានបង្ហាញថា ជនរងគ្រោះបានប្រើប្រាស់មេតាណុល កម្រិតហួសបណ្តាលឱ្យស្លាប់” ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner