អភិបាលខណ្ឌច្បារអំពៅ ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាង ១ពាន់ក្បាល ដល់នគរបាល ដើម្បីបន្តផ្តល់ជូនពលរដ្ឋយកទៅប្រើប្រាស់

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានបន្តផ្តល់សៀវភៅស្នាក់នៅ ( ក២ ) ចំនួន៨០០ក្បាល និងសៀវភៅគ្រួសារ ( ក៤ ) ចំនួន៨០០ក្បាល ជូនប៉ុស្ត៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជាការឆ្លើយតបនឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ។

គួរបញ្ជាក់ថា សៀវភៅស្នាក់នៅ ( ក២ ) និងសៀវភៅគ្រួសារ ( ក៤ ) សរុបទាំងអស់ ចំនួន ១៦០០ក្បាលខាងលើ គឺជាការជួយឧបត្ថម្ភទាំងស្រុង ពីលោកចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បារអំពៅ ។

ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ១៦០០ពាន់ក្បាល ខាងលើនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ដោយមានការទទួលពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ នឹងចែកបន្តជូននាយប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការខណ្ឌផងដែរ ។

សូមជម្រាបថា ការផ្តល់ជូនខាងលើ គឺជាការគិតគូរជាបន្តបន្ទាប់របស់លោកអភិបាលខណ្ឌ ដល់នគរបាល ដែលជាសេនាធិការក្រោមឱវាទ ក្នុងការបន្តយកទៅបំពេញជូនពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងអស់ ដើម្បីបានទទួលយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូនពលរដ្ឋទាំងអស់គ្នា ជៀសវៀងការខ្វះខាត ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner