រថយន្ត Corola បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង អ្នកបើកបរគៀបជាប់ក្នុងរថយន្តត្រូវប្រជាពរដ្ឋជួយគាស់យកចេញរងរបួសស្រាល។ តុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សចំណុចមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក កូរ៉ូឡា ពណ៌ស្ក ពាក់ផ្លាកលេខភ្នំពេញ2J 0347 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់២កង់ រីឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ដោយឡែកម្ចាស់រថយន្តគៀបជាប់ក្នុងរថយន្តត្រូវបានប្រជាពរដ្ឋជួយគាស់យកចេញមកខាងក្រៅរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner