ប្រមុខការពារជាតិប៉ូឡូញ ប្តេជ្ញាបង្កើតកងទ័ពដ៏ខ្លាំងបំផុតនៅអឺរ៉ុប

វ៉ាសូវី៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកមានគោលបំណងបង្កើតកងកម្លាំងជើងគោកដ៏ខ្លាំងបំផុត ក្នុងចំណោមសមាជិកអង្គការណាតូទាំងអស់នៅអឺរ៉ុប។ លោក Blaszczak បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទ សម្ភាសន៍ មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មួយថ្ងៃបន្ទាប់ពី ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអាវុធកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុង ស្វែងរកដើម្បីជំនួសរថពាសដែកទាំងមូលរបស់ប្រទេសប៉ូឡូញ… គោល បំណងរបស់យើង គឺធ្វើឱ្យកងកម្លាំងជើងគោកប៉ូឡូញ មានភាព រឹងមាំបំផុតនៅអឺរ៉ុប ដែលជាកងកម្លាំងខ្លាំងបំផុតក្នុងចំណោមសមាជិក អង្គការណាតូ ហើយយើងនឹងធ្វើវា។

លោក Blaszczak បានបង្ហោះសារនៅលើ Twitter ថា កិច្ច ព្រម ព្រៀង នេះ នឹងអាចឲ្យប្រទេសប៉ូឡូញបង្កើនទំហំកងទ័ពដល់ ទៅ ៣០០,០០០នាក់។

ក្រសួងការពារជាតិប៉ូឡូញបានពណ៌នាអំពីក្របខ័ណ្ឌកិច្ចព្រមព្រៀងរវាងប៉ូឡូញ និងកូរ៉េខាងត្បូងលើការទិញរថក្រោះ K2 ចំនួន ១,០០០ គ្រឿង, កាំភ្លើង K9 ជាង ៦០០គ្រឿង និងយន្តហោះ FA-50 រាប់សិប គ្រឿង ថា ជាការបញ្ជាទិញផ្នែកការពារជាតិរបស់ប៉ូឡូញដ៏សំខាន់ និងធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner