ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយកាកបាទក្រហម កម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់វាយផ្តួលរំលំផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង និងស្រុក នាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ១០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ វាយផ្តួល និងបំប៉ើងដំបូងផ្ទះ នៅពីរថ្ងៃមុននេះ ដោយធ្វើឡើងនៅតាមខ្នងផ្ទះនីមួយៗ កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ អូគន្ធរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រជាពលរដ្ឋទាំង ១០គ្រួសារ ដែលទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅក្នុង ពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស មុង១ តង់១ សាប៊ូ ច្រាសសម្រាប់ដុស សម្លៀកបំពាក់១ និងមានគ្រួសារខ្លះ ទទួលបានឆ្នាំងដាំបាយ កន្ទេល ស័ង្កសី និងថវិកាមួយចំនួនទៀតផង។

លោក សុខ លូ បានមានប្រសាសន៍ ដោយសម្តែងការសោកស្តាយ ចំពោះការខូចខាត និងការបាត់ បង់ផ្ទះសម្បែង របស់បងប្អូនប្រជាពលរដ្ឋ ដោយសារជួបគ្រោះធម្មជាតិ ដែលបានបង្ករឡើងដោយខ្យល់ កន្រា្តក់។ ហើយអំណោយដែលបាននាំយកមកឧបត្ថម្ភ ដល់បងប្អូននៅក្នុងពេលនេះ ថ្វីបើមានចំនួនតិចតួច តែអាចជួយរំលែកការខ្វះខាត របស់បងប្អូនបានមួយគ្រាដែរ។ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ប្រជា ពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះគ្រោះធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ព្រោះវាអាចកើតឡើងបានគ្រប់ពេលវេលា ដោយសាររដូវនេះ គឺជារដូវវស្សាផងនោះ។

នៅក្នុងវេលានោះ លោកអភិបាលខេត្ត ក៏ភ្លេចនោះទេ នូវការដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការថែទាំសុខភាព តាមរយះការធ្វើអនាម័យអោយបានជាប្រចាំ ដោយត្រូវលាងដៃជាមួយសាប៊ូ ឬទឹកជែល ត្រូវពាក់ម៉ាស នៅពេលធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ និងការចូលក្នុងចំណោមមហាជន ដើម្បីរួមគ្នាការពារ ទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវិដ១៩ COVID-19  ស្របពេលដែលពិភពលោក កំពុងប្រឈមយ៉ាងខ្លាំង នឹងជំងឺដ៏ដកាចសាហាវនេះ។ លោក សុខ លូ ក៏បានជម្រុញ ដល់អ្នកស្ម័គ្រចិត្តបំរើ ការងារកាកបាទក្រហមទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយដល់បងប្អូន ដែលជួបគ្រោះមហន្តរាយធម្មជាតិ ផ្សេងៗ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍ ពណ៌សម្បុរអ្វីទាំងអស់ ហើយទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហម ជានិច្ច។

នៅក្នុងថ្ងៃ២១កក្កដា ដដែលនោះផងទៀត អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំក្រុម ការងារគ្រប់វិស័យក្នុងខេត្ត ចុះទៅកាន់ស្រុកពីរ គឺ ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដើម្បីពិនិត្យប្រព័ន្ធប្រ ឡាយមេ ស្តុកទឹកស្រោចស្រប់ដីស្រែ ស្របពេលដែលផ្ទៃដីកសិកម្ម ដាំដុះសន្ទូងសំណាបរាប់សិបហិចតា កំពុងជួបប្រទះនឹងភាពរាំងស្ងួត បើទោះបីរដូវនេះជារដូវវស្សាយ៉ាងណាក្តី។

មន្ត្រីកសិកម្មខេត្តកំពង់ធំ បាននិយាយថា ផ្ទៃដីកសិកម្មរបស់ប្រជាកសិកររាប់សិបហិចតា បានជួបនូវ គ្រោះរាំងស្ងួត ព្រោះតែបានកើតឡើងនូវកូនរដូវប្រាំង នៅក្នុងរដូវវស្សានេះ ដែលជាឧបសគ្គមួយ ដល់ការ ងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋនៅក្នុងតំបន់។ លោកថា ដោយសារការកើតឡើង នៃកូនរដូវប្រាំងនេះ ហើយ ទើបធ្វើអោយប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេមួយចំនួន បានរងនូវការរីងស្ងួត រីឯប្រជាកសិករក៏គ្មាន ទឹកសម្រាប់ស្រោចស្រប់ ដើម្បីសង្គ្រោះស្រូវរដូវរវ្សាបានឡើយ។

លោក សុខ លូ បានជម្រុញអោយមន្ត្រីជំនាញគ្រប់វិស័យ រួមសហការគ្នា ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើអោយអស់លទ្ធភាព ក្នុងការស្វែងរកប្រភពទឹកអោយបានគ្រប់គ្រាន់ ដើម្បីដោះស្រាយទឹកជូនប្រជា កសិករ អោយបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះស្រូវវស្សា ដែលកំពុងជួបគ្រោះរាំងស្ងួត នៅក្នុងពេលនេះ ៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner