លោក ចូ បៃដិន សន្យាដោះស្រាយបញ្ហាកាំភ្លើងជាថ្មី បើខ្លួនជាប់ឆ្នោតជាប្រធានាធិបតី អាម៉េរិកនៅឆ្នាំ២០២០
សហរដ្ឋអាម៉េរិក៖ សូមរំលឹកថា កាលពីឆ្នាំ១៩៩៤ ច្បាប់ហាមឃាត់ប្រើប្រាស់កាំភ្លើងយោធាមានរយៈកាល១០ឆ្នាំ ត្រូវបានអនុម័តឡើងដោយអតីតប្រធានាធិបតីអាម៉េរិក លោក បៀល គ្លីនតុន ហើយច្បាប់នេះ បានអស់សុពលភាពកាលពីឆ្នាំ២០១៤ ប៉ុន្តែវាមិនត្រូវបានគេដាក់ឱ្យអនុវត្តន៍ជាថ្មីនោះទេ។ ពាក់ព័ន្ធនឹងច្បាប់ខាងលើ លោក ចូ បៃដិន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសន្យាថា នឹងហាមឃាត់ការប្រើប្រាស់កំាភ្លើងយោធានេះជាថ្មីម្ដងទៀត បើសិនជារូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២០ខាងមុខ។

តាមរយៈបណ្តាញសង្គមធ្វីតធើ បេក្ខជនប្រធានាធិបតីអាម៉េរិកនៃគណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយនៅថ្ងៃពុធនេះថា ក្នុងឆ្នាំ១៩៩៤ ព្រឹទ្ធសមាជិកសភា ឌីយ៉ាន ហ្វេនស្ទេន និងរូបលោក បានដឹកនាំការតស៊ូ ក្នុងការហាមឃាត់ការប្រើប្រាស់កាំភ្លើងយោធា យើងបានទទួលជ័យជម្នះលើសមាគមកាំភ្លើងជាតិ NRA ហើយសម្រេចកិច្ចការនេះ ដោយជោគជ័យនៅពេលនោះដូច្នេះបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងហាមឃាត់កាំភ្លើងប្រភេទនេះជាថ្មីម្ដងទៀត៕ធ.ដ


