អធិការខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខនិងនាំយកសម្ភារៈព្រមទាំងថវិកា ជូនដល់នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ ឯក ស៊ុក សំអូន នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ដែលបានជិះម៉ូតូល្បាត ពេលភ្លៀងធ្លាក់លេចផ្លូវបេតុង កំពុងជួសជុលដាក់លូ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ម៉ោង២០និង៣០នាទី បណ្តាលឲ្យធ្លាក់លូ ដួលបាក់ស្មងជើងស្តាំ និងរបួសជាំភ្នែកឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរ៉ៃ (ភ្នំពេញ)។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ដឹកនាំការងារ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ឧបត្ថម្ភ ១០០ដុល្លារ អធិការនគរបាលខណ្ឌច្បារអំពៅ ឧបត្ថម្ភ ១.២០០.០០០រៀល និងសម្ភារៈមួយចំនួនរួមមាន ៖ ផ្លែឈើគ្រប់មុខ០១កម្ត្រក,ទឹកសុទ្ធ០៣កេស, ទឹកក្រូច ០៣កេស,មី០២កេស, ប៉ុស្ត៍នគរបាលរដ្ឋ បាលក្បាលកោះ ថវិកា៤០០.០០០រៀល អាជីវករ ឈ្មោះ ហាន់ ដារ៉ា ៣០០ដុល្លារ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner