នាយករដ្ឋមន្ត្រីថៃប្រាប់សាធារណៈជន កុំឲ្យស្លន់ស្លោនឹងជំងឺរាតត្បាតថ្មី (អុតស្វា)

បាងកក៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានដាស់តឿនសាធារណជន កុំឱ្យមានការព្រួយបារម្មណ៍ ខណៈអាជ្ញាធរបន្តស្វែងរកបុរសជនជាតិអឺរ៉ុបម្នាក់ ដែលត្រូវបានគេជឿថា បានឆ្លងជំងឺអុតស្វាពីបុរសជនជាតិថៃ ដែលជាករណីជំងឺអុតស្វាទីពីរ របស់ប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បាននិយាយថា “នាយករដ្ឋមន្ត្រីបានស្នើឱ្យប្រជាជនកុំមានការភ័យស្លន់ស្លោ ខណៈពេលដែលក៏ព្រមានពួកគេឱ្យជៀសវាងពីសកម្មភាព ដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្ថិភាពនៅក្នុងរាជធានី បន្ទាប់ពីរបាយការណ៍នេះ” ។

លោក Thanakorn បាននិយាយបន្ថែមថា ជំងឺអុតស្វាមិនអាចឆ្លងបានខ្ពស់ទេ លុះត្រាតែមានទំនាក់ទំនងផ្ទាល់ជាមួយ សារធាតុរាវក្នុងខ្លួន ឬ ដំបៅ ឬ ទំនាក់ទំនងយូរ ជាមួយអ្នកឆ្លង។ លោកថា ជាទូទៅ អ្នកជំងឺភាគច្រើនជាសះស្បើយដោយខ្លួនឯង នៅផ្ទះ ក្នុងរយៈពេលពីរទៅបួនសប្តាហ៍។

លោក សូផុន ឡាំស៊ីរិតថាវុន (Sopon Iamsirithaworn) អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បាននិយាយថា ការស៊ើបអង្កេតបង្ហាញថា បុរសជនជាតិថៃអាយុ ៤៧ ឆ្នាំរូបនេះនៅតែរស់នៅក្នុងរាជធានី ហើយមិនមានកំណត់ត្រា ធ្វើដំណើរឆ្លងខេត្តទេ។ បុរសរូបនោះមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ។ លោកវេជ្ជបណ្ឌិត សុផុន បាននិយាយថា គាត់កំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់តែម្នាក់ឯង នៅមន្ទីរពេទ្យ វ៉ាជីរ៉ា(Vajira) ។

លោកវេជ្ជបណ្ឌិត Sophon បន្ថែមថា គាត់ទំនងជាឆ្លងតាមរយៈទំនាក់ទំនងផ្លូវភេទ ជាមួយបុរសជនជាតិអឺរ៉ុប ដែលគាត់មានភាពស្និទ្ធស្នាលជាមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការប្រកាសប្រាប់ឲ្យពលរដ្ឋ កុំស្លន់ស្លោពីជំងឺអុតស្វា បានកើនឡើង ខណៈដែលមន្ត្រីជំនាញកំពុងស្វែងរកបុរសអឺរ៉ុបរូបនេះ ដែលបានបាត់ខ្លួន ជាប់ពាក់ព័ន្ធ នឹងករណីជំងឺអុតស្វាទី២ ជនជាតិថៃរូបនោះ ដោយគេដឹងថា ពួកគេបានរួមដំណេកជាមួយគ្នា ដែលជាភេទតែមួយ៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner