លោក បៃឌិន ទើបជាកូវីដ១៩ តេស្តឃើញវិជ្ជមានម្តងទៀត

វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានតេស្តឃើញថា ឆ្លងកូវីដ១៩ ជាថ្មីម្តងទៀត នៅថ្ងៃទី៣០ កក្កដានេះ ហើយលោកនឹងលុបចោលដំណើរទស្សនកិច្ចដែគ្រោងទុក ចំនួន២ ប៉ុន្តែលោកមិនចេញរោគសញ្ញាទេ ហើយមានសុខភាពល្អធម្មតា។

លោកបៃឌិន បានឆ្លងកូវីដ១៩ កាលពី៩ថ្ងៃមុន និងក្រោយមកតេស្តឃើញថា អវិជ្ជមាន ២ដង ក្នុងសប្តាហ៍នេះពេលមកតេស្តឃើញវិជ្ជមានជាថ្មីទៀត។

លោកនឹងធ្វើចត្តាឡីស័ក នៅសេតវិមាន រហូតទាល់តែអវិជ្ជមានវិញ។ លោកគ្រោងថានឹងទៅ Delaware និង Michigan នាប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលុបចោលទាំងអស់ នេះបើតាមសេតវិមាន ៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner