មន្ត្រីបក្ស និងក្រុមការងារ ចំនួន ១២៥រូប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការបក្សស្រុកស្រីស្នំ

សៀមរាប៖ គណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ិន រុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ តំណាង ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ និងវត្តមាន ឯកឧត្តម លោកលោកស្រីប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ ព្រមទាំងវត្តមាន ប្រធាន អនុប្រធាន និងមន្ត្រីក្រុមការងារយុវជនខេត្តចុះជួយភូមិ ឃុំ ស្រុកស្រីស្នំសរុចំនួន ១២៥រូប ។

លោក ហ៊ុន រិទ្ធិ ប្រធានគណបក្សស្រុក បានអានទាំងស្រុងនូវសេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ទាំង៧ចំណុច ក្នុងន័យឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្ប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាននិងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍនិងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែកដែលប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយចិត្ត លះបង់ពេលវេលានិងធនធានផ្ទាល់ខ្លួនផ្សារភ្ជាប់ជាមួយមូលដ្ឋាន និងប្រជាជនក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងដ៍រឹងមាំដើម្បីបម្រើបុព្វហេតុរបស់គណបក្ស។

ជាមួយគ្នានោះ អង្គសន្និបាតក៍បានសូមឱ្យជនរួមជាតិទាំងមូល ទាំងនៅក្នុងនិងនៅក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៍ត្រជាក់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិយើងឱ្យកាន់តែរីកចម្រើស្រស់បំព្រងឡើង។

ក្នុងកិច្ចប្រជុំក៍ទទួលបាននូវមតិចូលរួមរបស់ប្រធានក្រុមការងារចុះជួយឃុំនានាក្នុងស្រុកស្រីស្នំ លើកឡើងបង្ហាញពីឆន្ទៈគាំទ្រចំពោះលទ្ធផលនៃអង្គសន្និបាតគណកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងបន្តខិតខំប្រឹងប្រែងអនុវត្តឱ្យបានជោគជ័យតាមស្មារតីនៃលទ្ធផលនិងសេចក្តីសម្រេចនេះ ។

មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ិន រុន សមាជិកអចិន្ត្រៃគណបក្សខេត្តនិងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប បានណែនាំនិងជំរុញដល់ក្រុមការងារចុះជួយស្រុកទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹងឲ្យបានខ្លាំងក្លានូវយុទ្ធសាស្ត្រនានាដែលគណបក្សបានដាក់ទិសដៅ។

ឯកឧត្តមបានជំរុញលើកទឹកចិត្តចំនួន ៥ចំណុចជូនដល់សមាជិក សមាជិកាក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំគ្រប់លំដាប់ថ្នាក់យកទៅអនុវត្តបន្តដើម្បីពង្រឹងការអនុវត្តទិសដៅការងាររបស់គណបក្ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ ស៊ាន សុផាត

ads banner