នគរបាលប៉ុស្តិ៍បឹងកេងកងទី២ ម្នាក់ផ្ទុះអាវុធចំនួន ០៣គ្រាប់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ មានករណី ផ្ទុះអាវុធ (បាញ់ចំនួន០៣គ្រាប់) បង្កនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១,០០នាទី ត្រង់ចំណុចផ្លូវ៩៩ ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនបង្ករឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ នគរបាលប៉ុស្តិ៍បឹងកេងកង២ ។ សម្ភារដកហូតរួមមាន អាវុធខ្លីមួយដើមម៉ាក ប្រាក់ហា ពណ៍ខ្មៅ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំវេលាមោ៉ងចំណុចកើតហេតុខាងលើជនសង្ស័យបានផឹកស៊ីក្នុងហាងកាហ្វាមានគ្នា០៤នាក់អស់ស្រាបៀចំនួន២កេសស្រវឹងបានចេញមកផ្ទះស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកជិះមកជិតជនសង្ស័យបានបាញ់ចំនួន ០៣គ្រាប់ឡើងលើ ភ្លាមៗនោះកំលាំងព្រហ្មទណ្ឌខណ្ឌល្បាតបានលឺសំលេងផ្ទុះអាវុធបានចុះមកធ្វើការអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់រួមទាំងវត្ថុតាងអាវុធខ្លីយកមកសួរនាំនៅអធិការដ្ឋានឬស្សីកែវ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


