ថ្ងៃនេះ ថៃថា មានមនុស្សស្លាប់ព្រោះកូវីដ១៩ចំនួន ១៩នាក់ទៀត និងឆ្លងថ្មីជាង ២ពាន់នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃបាន ប្រកាស នៅព្រឹកថ្ងៃចន្ទទី០១ សីហា ២០២២នេះថា ប្រទេស ថៃបានចុះបញ្ជី អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១៩នាក់ បន្ថែមទៀត និងករណីថ្មី ២១០៨នាក់ទៀត ត្រូវបានបញ្ជូន ទៅ មន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងមុននេះ ។
នេះបើធៀបនឹងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៦នាក់ និងករណីថ្មីចំនួន ១.៦៦៤ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលបានរាយការណ៍ កាលពីព្រឹកថ្ងៃអាទិត្យ។ ករណីក្នុងស្រុកមានចំនួន ២.១០៧ ករណី និងករណីនាំចូលមួយករណី៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ