លោកជំទាវអគ្គនាយកដ្ឋានយុវជនអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញការផលិតវីដេអូ “ការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦”
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញ ការផលិតវីដេអូ “ការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦” ក្រោមប្រធានបទ៖ “យុវជនដោះស្រាយបញ្ហាប្រឈមជាមួយគ្នា រក្សាភាពស្វាហាប់នៅក្នុងអំឡុងពេលនៃការរាតត្បាត (ACTnow)” ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាមជាយុវជនមកពីបណ្ដាប្រទេសអាស៊ានចំនួន ៩រូប ដែលឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេសចម្រុះមកពីដៃគូសហការគ្រូឧទ្ទេស និងអ្នកជំនាញផលិតវីដេអូ ៕ ដោយ-រ៉ាវុធ








