សម្តេចក្រឡាហោម ស ខេង បញ្ជាក់អំពីសារៈសំខាន់ក្រុម ការងារ តាមដានដោះស្រាយសំណើសំណូមពរមតិយោបល់របស់ មហាជន ក្នុងទំព័រហ្វេសប៊ុក
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី១ ខែសីហា ឆ្នាំ២០២២នេះ បាន អញ្ជើញ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងា រតាមដាន ដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជន ក្នុង ទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូស បញ្ជាក់នា ឱកាសនោះថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់ មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹង ការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ សម្ដេចបន្ថែមថាការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយ តបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបាន ទាន់ពេល វេលា។
សម្ដេចក្រឡាហោម បានមានប្រសាន៍ថាបន្ទាប់ពីសម្ដេចបង្កើត ក្រុម ការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរ យៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថាមានមហាជន កាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិ យោបល់ ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច។ព្រោះហេតុ ដូច្នេះហើយ ទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់ បញ្ចូល បន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។
ក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា បាន រាយការណ៍ ជូនសម្តេចក្រឡាហោមថា បន្ទាប់ពីត្រូវបានបង្កើត ឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ បាន បង្ហោះផ្សាយផ្ទាល់សកម្មភាពការងារ សម្ដេចក្រឡាហោម និង បង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ និងបានដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន គោរពជូន សម្តេច ក្រឡាហោម ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បានចំនួន ២.០៥៦ គណនី។
ឯកឧត្តមបន្តថា ក្រុមការងារនឹងបន្តការបង្ហោះផ្សាយផ្ទាល់ សកម្មភាព ការងាររបស់ សម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួង មហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុកសម្ដេច ដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន (Comment) ក្នុងទំព័រហ្វេស ប៊ុកសម្ដេចក្រឡាហោម ដើម្បីគោរពជូន សម្ដេច ជ្រាបនិងពិនិត្យ សុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងបន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិរបស់មហាជនក្នុងទំព័រ ហ្វេសប៊ុក សម្ដេចក្រឡាហោម។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិរបស់មហាជន ហៅកាត់ថាក្រុមការងារហ្វេសប៊ុកផេកសម្ដេច ក្រឡាហោម ស ខេង។ ក្រុមការងារនេះ មានឯកឧត្តម ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងហាផ្ទៃ និងជានាយករងខុទ្ទកាល័យសម្ដេច ក្រឡា ហោម ជាប្រធាន អមដោយអនុប្រធាន និងសមាជិកមួយ ចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍មួយ ចំនួនទៅ កាន់ក្រុមការងារ ក្នុងនោះសម្ដេចក៏បានសង្កត់ធ្ងន់ថាមន្រ្តី ពាក់ព័ន្ធ ទាំងអស់មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅ ពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយ មាន ប្រសិទ្ធភាព៕ ដោយ៖ រ៉ាវុធ














