សម្តេចតេជោ ហ៊ុន សែន ៖ ពេលនេះ រូបថតខ្ញុំ មានអ្នកយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ពេលនេះ រូបថតខ្ញុំ មានអ្នកយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ ។ សម្ដេចបានលើកឡើងដូចនេះ ក្នុងសារឆ្លើយតបតាមបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ Sophal Chhay Journalist។

សូមរំលឹកថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ប្រកាសរកប្រភពរូបភាពរបស់សម្តេច ដែលពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧នោះ ក៏មានហ្វេសប៊ុកឈ្មោះ Sophal Chhay Journalist បាន comment និងបញ្ជាក់ថា រូបភាពចាស់ៗរបស់សម្តេច ត្រូវបានគេដាក់លក់នៅតាមអនឡាញ (Online) មួយចំនួន! ម្យ៉ាងទៀត ទីភ្នាក់ងារសារព័ត៌មានបរទេស ដូចជា AFP, Reuters និង AP ជាដើម រួមទាំងអ្នកថតរូបឯករាជ្យជាច្រើនផង ក៏បានលក់រូបចាស់ៗនៅតាមបណ្តាញអនឡាញដែរ ។

សម្តេចតេជោ ហ៊ុន សែន បានតបទៅហ្វេសប៊ុកឈ្មោះ Sophal Chhay Journalist វិញដែរថា សូមអរគុណដែលបានស្វែងរកឃើញប្រភពរូបថតនេះ។ ពេលនេះរូបថតខ្ញុំដល់ កំរិតជនបរទេសយកទៅដាក់លក់តាមonline នៅក្រៅប្រទេសហើយ។ តាមស្មាននៅមានរូបថតច្រើនទៀតដែលជនបរទេសថតហើយអាចនឹងដាក់លក់។ សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន។

សូមបញ្ជាក់ថា កន្លងមក សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះរូបចាស់ៗ របស់សម្តេច ហើយរូបខ្លះ មានប្រភពថតដោយកាសែតបរទេស ដែលរហូតដល់មានការដាក់លក់រូបនោះ តាមប្រព័ន្ធអនឡាញ មានតម្លៃទៅតាមប្រភេទរូបហ្វីក និងវីដេអូផងដែរ។ ជាក់ស្តែង រូបភាពសម្តេចបង្ហោះនៅព្រឹកថ្ងៃទី៣០កក្កដា សម្តេចតេជោ បានកត់សំគាល់ថា សម្តេចមិនច្បាស់ថា អ្នកណាជាអ្នកថតរូបនោះទេ ប៉ុន្តែបើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារឈ្មោះ វឿន បានមកការពារសម្ដេចក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ ប្រហែល១០ឆ្នាំមុន។ គាត់បានការពារសម្តេច ទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសសម្តេច គឺលោក ហ៊ុន ម៉ានី ទើបមានវ័យជំទង់ អាយុប្រហែល១៤ ឬ ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា១៩៨២)។ ពេលនោះ សម្តេចទើបមានអាយុ៤៤ ឬ ៤៥ឆ្នាំ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner