ចិនបង្ហាញតេស្តអាវុធប្រល័យលោកក្នុងទិវារំលឹកខួប៩៥ឆ្នាំនៃការបង្កើតកងប្រដាប់អាវុធ រំដោះប្រជាជនចិន (Video Inside)
ប្រទេសចិន បានបង្ហាញការធ្វើតេស្តនូវអាវុធលឿនជាងសម្លេង ហាយផឺសូនីក របស់ខ្លួន ជាលើកដំបូង ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមរិក បាននិងកំពុងកើតឡើង ជាពិសេសក្នុងសប្តាហ៍ដែលបារម្ភថានឹងអាចមានការប៉ះទង្គិចគ្នាកើតឡើងបើសិនជានឹងមានដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រីណានស៊ីប៉េឡូស៊ីទៅកាន់កោះតៃវ៉ាន់មែន នោះ។
អាវុធលឿនជាងសម្លេង បានបង្ហាញជាលើកដំបូងតាមរយៈខ្សែវីដេអូក្នុងឱកាស ដែល ចិនបានរៀបចំទិវារំលឹកខួប៩៥ឆ្នាំនៃការបង្កើតកងប្រដាប់អាវុធរំដោះប្រជាជនចិន ថ្ងៃទី១ សីហា ឆ្នាំ២០២២។
មន្ត្រីចិនផ្នែកជំនាញយោធាបានថ្លែងថាខ្សែវីដេអូដែលកងកម្លាំងប្រដាប់អាវុធចិន បានបង្ហាញ នូវអាវុធមីស៊ីលទំនើបនេះ គឺជាសារប្រាប់ទៅសហរដ្ឋអាមេរិកថា ប្រសិនបើ លោកស្រីណាន ស៊ីចចេសនៅតែបន្តទស្សនកិច្ចដែលគេចាត់ទុកថាជាទស្សនកិច្ចបង្កហេតុនោះមែន, កង កម្លាំងប្រដាប់អាវុធចិន ពិតជានឹងចាត់វិធានការរបស់ខ្លួនដើម្បីប្រឆាំងនឹង ដំណើរទស្សនកិច្ច នោះជាមិនខាន។
លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញព័ត៌មានអន្តរជាតិនេះ