សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលថ្ងៃទី១៥៨ (Video Inside)
អត្ថបទដោយ៖
Apsara Net
សង្គ្រាមស៊ីសាច់ហុតឈាមនាភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន បានបន្តនៅថ្ងៃដែល សង្គ្រាមឈានចូលថ្ងៃទី១៥៨។ ក្នុងរយៈពេល៧២ម៉ោងកន្លងមកនេះ អ្នកទោសយោធាអ៊ុយក្រែន ដែលស្ថិតក្នុងមន្ទីរឃុំឃាំង Olenivka ដែលរុស្ស៊ីបានគ្រប់គ្រង បានស្លាប់និងរបួសសរុប ១២៣នាក់។ រុស្ស៊ីបានថ្លែងថាអ្នកទាំងឡាយនោះបានស្លាប់ដោយសារតែការបាញ់ប្រហារ ដោយគ្រាប់ HIMARS របស់អ៊ុយក្រែនគ្នាឯង ប៉ុន្តែអ៊ុយក្រែនបានបដិសេធ។ នាពេលនេះ សង្គ្រាមដ៏ក្រពុលមុខដាក់គ្នា កំពុងតែមានសភាពខ្លាំងក្លា។ ប្រធានាធិបតីអ៊ុយក្រែនបានអំពាវ នាវពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីតំបន់ដូណេតស៍។
លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញព័ត៌មានអន្តរជាតិសំខាន់នេះ