ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នា២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់ លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើទំនាក់ ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន រួមទាំងដៃគូជំនួញដ៏តឹងរឹងរបស់អ្នកផង។ ការសហ ប្រតិបត្តិការរបស់ អ្នកនឹងនាំត្រឡប់មកវិញនូវភាពចម្រើនលូតលាស់ និងស្ថេរភាពការងារ ដ៏រឹងមាំ។ ផ្ទុយទៅវិញ សូមកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃពិសេសមនុស្ស រួមការងារជាមួយគ្នា។ វាមិនចាំបាច់អ្វីដែលអ្នកត្រូវការការជួយទំនុកបម្រុងនានាពីពួកគេ នោះទេ ដោយសារលោកអ្នកមានលទ្ធភាពដោះស្រាយអ្វីៗគ្រប់យ៉ាងក្នុងពេលនេះ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារក្នុងការិយាល័យ និងសូម្បីតែមុខជំនួញរបស់ អ្នកមានដំណើរការល្អប្រសើរបំផុត។ ក្នុងនោះប្រសិនបើអ្នកចេញទៅប្រឈមនឹងស្ថានភាព ថ្មីៗគឺកាន់តែប្រសើរ ដោយសារឳកាសនៅខាងក្រៅគឺកំពុងកើនឡើងខ្ពស់។ ក្នុងនោះសូម យកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ចាប់ផ្តើមពន្យារពេលក្នុងការចាយវាយច្រើនហើយ ធ្វើឲ្យបានភាពជាក់លាក់បំផុតចំពោះខ្ទង់ចំណាយទាំងអស់។ ក្រៅពីនេះ សូមមានភាព អត់ធ្មត់។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពអាជីពរបស់អ្នកមានដំណើរការល្អប្រសើរ គួរឲ្យកត់សម្គាល់។ ប៉ុន្តែប្រហែលជាអ្នកមិនគួររំពឹងច្រើនពេកទេ ចូរដំណើរការអនុវត្តការ ងារតាមធម្មតា ហើយយកចិត្តទុកដាក់ឲ្យបានខ្ពស់នោះជាការគ្រប់គ្រាន់សម្រាប់ពេលនេះ។ សូមពេញចិត្តនឹងគោលជំហររបស់ខ្លួនឯង ហើយរក្សាលំនឹងប្រឈមនឹងស្ថានភាពផ្លាស់ប្តូរ នៅខាងក្រៅ។ ចាប់ពីពេលថ្ងៃទៅ អ្នកអាចធ្វើអ្វីបានដោយងាយស្រួល ដោយគ្មានភាពរឹង ស្ទះនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នក នឹងផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ក្នុងនោះឧបសគ្គទាំងឡាងមិនអាចមានឥទ្ធិពល មកបំផ្លាញកិច្ចការងាររបស់អ្នកបានទេ។ លោកអ្នកអាចបង្ហាញពីគោលគំនិត និងផែនការ អនុវត្តទៅមនុស្សរួមការងារដោយសេរី ហើយក៏ទទួលបានការគាំទ្រណាស់ដែរ ហេតុនេះធ្វើ យ៉ាងណាកុំឲ្យឳកាសនេះបាត់បង់ដោយសារភាពយឺតយ៉ាវឲ្យសោះ។ លើសពីនេះ សូមមាន ការអធ្យាស្រ័យចំពោះរាល់ការទំនាក់ទំនងនានា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកជៀសឲ្យផុតពី ការវាយតម្លៃដែលមុតមាំ។ ស្ថានភាពខ្លះមិនដូចអ្វីដែលអ្នករំពឹងទុកនោះទេ សូមត្រៀម សម្រាប់ការប្រែប្រួលដែលអាចនឹងកើតឡើង។ ក្នុងនោះប្រហែលជាលោកអ្នកគួរកំណត់ការ ជឿទុកចិត្តខ្លះទើបប្រសើរសម្រាប់ការងារក្នុងរយៈពេលយូរអង្វែង។  ម្យ៉ាងវិញទៀត លោក អ្នកអាចពឹងពាក់អាស្រ័យលើមនុស្សរួមក្រុមបាន តែធ្វើយ៉ាងណាកុំឲ្យផ្ញើជោគវាសនាការ ងាររបស់អ្នកនឹងអ្នកដទៃ។ សូមជឿជាក់លើសមត្ថភាព និងបទពិសោធន៍ដែលខ្លួនមានធ្វើ យ៉ាងនេះអ្នកប្រាកដជានឹងទទួលបានភាពជោគជ័យ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងទទួលបានលាភសំណាង ច្រើន ហើយមានស្ថេរភាពបំផុត។ លោកអ្នករំពឹងថាទទួលបានដំនឹងដែលរីករាយសម្រាប់ ជីវិតឯកជន រួមទាំងអំណោយផលល្អទាក់ទងនឹងការងារ ដូចជាការតម្លើងប្រាក់ឧបត្ថម្ភ ក៏ដូចជាការតម្លើងឋានៈតួនាទីផងដែរ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញ ច្រើន ចំណែកបញ្ហាហិរញ្ញវត្ថុដែលជាភាពស្មុគ្រស្មាញកន្លងមកនឹងអាចដោះស្រាយបាន ក្នុងពេលនេះ។ ក្រៅពីនេះ​លោកអ្នកមានការវិនិច្ឆ័យល្អ ហើយអាចធ្វើការអនុវត្តការងារទៅ តាមគម្រោងដែលបានរៀបចំបានយ៉ាងត្រឹមត្រូវ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ ការងារទាំងក្នុងការិយាល័យ និងការងារ ផ្នែកអាជីវកម្មមានសន្ទុះស្មើគ្នា។ លោកអ្នករំពឹងថាទទួលបានទិន្នផលខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ គ្មានបញ្ហាអ្វីអាចមករំខានបំណងប្រាថ្នារបស់អ្នក បានទេ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ សូមធ្វើតាមបំណងចុះ។ តែប្រសិនបើអ្នកមិនចង់ផ្លាស់ប្តូរទេ ក៍ផលប្រយោជន៍សំខាន់ៗនៅក្នុងពេលនេះមានកំរិត ខ្ពស់ផងដែរ សូមបន្តការងារទៅតាមរបត់ធម្មតាដែលបានកន្លងមក។ ចំពោះទំនាក់ទំនង ជាមួយថ្នាក់លើ ឬដៃគូពាណិជ្ជកម្មនឹងមានភាពរលូនល្អប្រសើរណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើជំនួញ ហិរញ្ញវត្ថុនោះទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្ត លើការងារសំខាន់ ពិសេសការបណ្តាក់ទុនដែលត្រូវការប្រើប្រាស់លុយកាក់ច្រើន។ ហោរា អាជីពណែនាំកុំឲ្យវង្វេងចេញពីផ្លូវដែលអ្នកប៉ងប្រាថា្ន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មានឳកាសដើម្បីអនុវត្តន៍ការងារឲ្យទទួលបានផលដែលប៉ងប្រាថ្នាក្តី នៅពេល បន្តិចទៀតនេះ ការងារដែលអ្នកកំពុងតែអនុវត្តន៍នឹងហុចផលត្រឡប់មកវិញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងមាន សញ្ញាណល្អគួរឲ្យចាប់អារម្មណ៍។ អ្នកក៏អាចធ្វើអ្វីទៅតាមគោលបំណងរបស់ខ្លួនបានដែរ គ្រាន់តែអ្នកត្រូវពឹងអាស្រ័យជាដាច់ខាតចំពោះពត៌មានលំអិត ដើម្បីបញ្ចៀសភាពរឹងស្ទះ នានាដែលកំពុងមានសញ្ញាណវិជ្ជមាននៅពេលនេះ។ សូមជៀសវៀងការប្រើប្រាស់ពាក្យ សំដីរិះគន់​ ពីព្រោះវានឹងមិននាំទៅដល់ការយល់ដឹង ឬអាចកែប្រែអ្វីឲ្យប្រសើរនោះទេ។ ក្រៅ ពីនេះបញ្ហានានានឹងអាចដោះស្រាយបាន ដោយគ្រាន់តែអ្នកយកចិត្តទុកដាក់បន្ថែម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន ដែលកត្តានេះនឹងសម្រួលដល់ការកែលម្អស្ថានភាពអវិជ្ជមានមួយចំនួនដែលអាចនឹងកើត ឡើងនៅក្នុងពេលនេះ។ ប៉ុន្តែទាក់ទងនឹងរឿងលុយកាក់ ថ្ងៃនេះមិនមែនជាពេលវេលាល្អ ក្នុងការប្រើប្រាស់លុយកាក់សម្រាប់រាល់ករណីទាំងអស់។ ការខាតបង់ ឬការចាញ់បោកផ្នែក ហរិញ្ញវត្ថុមានសញ្ញាណខ្ពស់ណាស់។ ក្នុងពេលដំណាលគ្នានេះ សូមធ្វើយ៉ាងណាកុំឲ្យចិត្ត របស់អ្នកមានភាពស្មុគ្រស្មាញ សូមចាប់ផ្តើមធ្វើកិច្ចការសំខាន់ឲ្យបានរួសរាន់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចូលរួមសកម្មភាព ឬកុំចូលទៅកៀកជាមួយ ថ្នាក់លើនៅពេលនេះ ពីព្រោះលោកអ្នកនឹងព្យាយាមបញ្ចៀសខ្លួនពីការរិះគន់នានាបាន ណាស់។ សូម្បីតែជាមួយមិត្តភក្តីរួមក្រុម ក៏គួរកំណត់ការប្រើប្រាស់ពាក្យសំដី ការចែករំលែក ពត៌មាន ពីព្រោះបំណងល្អរបស់អ្នកនឹងពិបាកឲ្យគេយល់ណាស់ ហើយថែមទាំងអាចបង្ករ ការយល់ច្រលំ បង្កើតទៅជាកំហុសដែលមិនអាចប៉ាន់ស្មានត្រូវ។ លើសពីនេះ សូមមានការ អត់ធ្មត់ កុំបង្ហាញភាពនឿយហត់ ឬការខកបំណងជាមួយនឹងលទ្ធផលនៃការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថ លេខាលើកិច្ចការសំខាន់ៗនោះទេ។ ហេតុនេះសូមផ្អាកការងារសំខាន់មួយរយៈពេលសិន។ ក្នុងពេលនេះយកល្អប្រើប្រាស់ពេលវេលា និងបទពិសោធន៍ធ្វើការវាយតម្លៃស្ថានភាពដែល បានកើតឡើងទាំងអស់។ ព្យាយាមយល់ពីដំណើរការដែលនៅជុំវិញខ្លួន។ កុំជឿនូវអ្វីដែល អ្នកបានមើលឃើញ គឺសូមមានការពិចារណាឲ្យបានល្អិតបំផុត។ ក្នុងនោះសូមប្រុងប្រយ័ត្ន ការធ្វើដំណើរតាមផ្លូវទឹក ហើយយកល្អបំផុតសូមជ្រើសរើសមធ្យោបាយផ្សេង។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ ម្សាញ់ មមី រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងហូរចូល មកមិនដាច់។ ស្ថានភាពហរិញ្ញវត្ថុក៏មានកំរិតខ្ពស់ ដូច្នេះសូមលោកអ្នកផ្តើមការងារក្នុងពេល នេះ។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner