លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដបានធូរស្រាល

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញជាចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា- វៀណាម និងសមាគមមិត្តភាពរវាង វៀតណាម -កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។

លោជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ច នៅកម្ពុជា ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាង ប្រជាជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំឋិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិប្បត្តិកូវីដ១៩បានធូរស្រាលបន្តិច ។ ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២)ផងដែរ។

ពិធីនេះធ្វើឡើង ស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត ណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណងមិត្តភាពរវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជា
ជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត ។

នាឱកាសនោះដែរលោកជំទាវ ង្វៀង ធីថាញ់ បានអញ្ជើញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅបំពេញទស្សនៈកិច្ចនៅ ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលា ខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាលពី ៤៥ឆ្នាំមុន ជាកន្លែងនៃប្រវត្តិដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត របស់ សម្តេចតេជោ ៕ដោយ ថេត វិចិត្រ+សម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner