លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាដែលកំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានធ្វើបច្ចុប្បន្នភាពព័ត៌មានលើ បុរសជនជាតិនីហ្សេរីយ៉ា ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយបញ្ជាក់ថា គាត់នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។

ស្ថានភាពសុខភាពគាត់មិនអីទេ ហើយអ្នកពាក់ព័ន្ធទាំង ០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ លោកស្រីសូមជូនពរពួកគាត់សំណាងល្អ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner