ឥណ្ឌាមានករណីស្លាប់ដោយសារជំងឺអុតស្វាលើកដំបូង

ញូដេលី៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីស្លាប់លើកដំបូងដោយសារតែជំងឺអុតស្វានៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៅថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន Indian Express បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាលោកស្រី Veena George។

ប្រភពបានឱ្យដឹងថា បុរសអាយុ២២ឆ្នាំដែលបានស្លាប់កាលពីរសៀលថ្ងៃសៅរ៍ បានត្រលប់មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) កាលពីសប្តាហ៍មុន ខណៈដែលរដ្ឋាភិបាលថ្នាក់រដ្ឋក៏បានបើកការស៊ើបអង្កេតលើករណីស្លាប់របស់ជនរងគ្រោះផងដែរ។

គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីឆ្លងជំងឺស្វាចំនួន ៤ករណីហើយ ក្នុងនោះ ៣ករណីនៅរដ្ឋ Kerala និង ១ករណីទៀតនៅទីក្រុងដេលី ៕ ប្រភព៖ ស៊ីនហួរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner