លោក ពេជ្រ កែវមុនី ៖ យុវជនកាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ និង ជាភ្នាក់ងារក្នុងការអប់រំផ្សព្វផ្សាយគ្រប់ផែនការសកម្មភាព គ្រប់គោលដៅ មនុស្សធម៌

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើពិធី សំណេះសំណាល សកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និង យុវជនកាយរឹទ្ធិ ខណ្ឌមានជ័យ ចំនួន ៦៣ នាក់ ក្នុងពិធីផ្សព្វផ្សាយណែនាំស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

នាឱកាសនេះដែរ  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានលើកឡើងអំពីក្នុងតួនាទីសកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ ដែលបានដាក់តាមផែនការមានដូចខាងក្រោម ៖
១. ការជ្រើសរើសយុវជនតាមគោលដៅក្នុងវិទ្យាល័យ
– យុវជន ត្រូវបំពេញប្រវត្តិរូបសង្ខេប និង សាលាបត្រព័ត៌មាន ។
– បើកវគ្គយល់ដឹងមូលដ្ឋានជូនយុវជន ផ្តល់ជូនឯកសណ្ឋាន វិញ្ញបនបត្រ បញ្ជាក់ការសិក្សា និងកាតជូនយុវជនផងដែរ ។

២. ការគ្រប់គ្រងយុវជន
– បង្កើតចលនាសម្ព័ន្ធក្លឹបយុវជនតាមសាលារៀន ។
– ការប្រជុំក្លឹបយុវជនជាប្រចាំខែក្នុងសាលារៀន ។
– ការពង្រឹងសមត្ថភាពនូវចំណេះដឹងផ្សេងៗតាមផែនការថ្នាក់លើដាក់ជូន ។

៣. ផែនការសកម្មភាពរបស់យុវជនតាមសាលារៀន
– យុវជន បានចូលរួមសំអាតបរិស្ថានតាមសាលារៀន និងទីសាធារណៈផ្សេងៗ ។
– យុវជន ចូលរួមអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ។
– យុវជន ចូលរួមអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
– យុវជន ចូលរួមអប់រំផ្សព្វផ្សាយសុខភាព សហគមន៍ផ្សេងៗ ។
– យុវជន មិត្ត អប់រំ មិត្ត ។
– យុវជន បង្កើតមូលនិធិ យុវជន ។
– យុវជន ចូលរួមរៀបចំ និងចែកអំណោយជាមួយកាកបាទក្រហមកម្ពុជា ក៍ដូចជាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។
– យុវជន ចូលរួមដាំកូនឈើ និងបោះជំរុំជាមួយអង្គភាពផ្សេងៗ ។
– យុវជន ចូលរួមក្នុងពិធីបុណ្យជាតិធំៗ និងពិធីទទួលប្រតិភូថ្នាក់ជាតិ ។
– យុវជន ចូលរួមផ្សព្វផ្សាយគោលការណ៍គ្រឹះ និងលើកកំពស់តម្លៃមនុស្សធម៌ ។
– យុវជន ចូលរួមកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់យុវជន កាកបាទក្រហម ។
– យុវជន ចែករំលែកចំណេះដឹងផ្សេងៗតាមរយៈការប្រជុំក្លឹបនៅតាមសាលារៀន ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធាន អនុប្រធានកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្តទៀតថា រដ្ឋបាលខណ្ឌមានជ័យ បានយកចិត្តទុកដាក់ និងគិតគូពីសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីបញ្ហាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានចុះអប់រំផ្សព្វផ្សាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងបានសហការជាមួយ សហព័ន្ធសហជីពជាតិកម្ពុជា និងក្រុមសង្គ្រោះបន្ទាន់ ៧១១ បានចុះយុទ្ធនាការចុះបាញ់ថ្នាំបំភាយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសង្កាត់ចាក់អង្រែក្រោម នៅតាមផ្ទះជួលបានចំនួន ១០០ បន្ទប់ និងបន្តចុះប្រតិបត្តិការជាមួយសហព័ន្ធសហជីពជាតិកម្ពុជា នៅដើមខែ សីហា ឆ្នាំ ២០២០ នៅតាមបន្តាសង្កាត់ជាបន្តបន្ទាប់ទៅមុខទៀត ។

ដោយឡែក ក្នុងសកម្មភាពមនុស្សធម៌របស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដែលបានអនុវត្តកន្លងមកនូវការចុះសួរសុខទុក្ខ រួមទាំងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និង អ្នផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះមហន្តរាយផ្សេងៗចាប់តាំងពីការបង្កើតឲ្យមានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ មកដល់បច្ចុប្បន្ននេះ បានចំនួន ៩៩ លើក ស្មើនិង ៦,០២៤ គ្រួសារ ក្នុងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យផងដែរ ។

ជាចុងបញ្ចប់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ឡើកឡើងផងដែរថា ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ យុវជនកាកបាទក្រហមកម្ពុជា បានចូលរួមអប់រំផ្សព្វផ្សាយ ប្រឆាំងមេរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងខណ្ឌមានជ័យ ក៍ដូចជាតាមបន្តាស្តុបនានា ដូចជា ៖- យុវជន បានធ្វើការផ្សព្វផ្សាយពីសុខភាព បងប្អូនដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដោយឡែករយៈពេល ១៤ ថ្ងៃ ។

– ត្រូវប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាតជាប្រចាំថ្ងៃ ។
– លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកអាកុល ឬជែល ។
– ខ្ទប់មាត់ ឬច្រមុះ នៅពេលក្អក ឬកណ្តាស ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
– ជៀសវាងប៉ះពាល់ និងជិតស្និទអ្នកដែរមានអាការៈក្រុនក្តៅ ក្អក ឬផ្តាសាយ ។
– ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ និងឬក៏មាត់ ។

– ស្វាគមន៍គ្នាសំពះ ជំនួសដោយការចាប់ដៃ ។ ហើយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្តទៀតថា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នៅលើពិភពលោក កើនដល់ ១៤,៦ លាននាក់ ចំនួនអ្នកស្លាប់ ៦១ ម៉ឺននាក់ និងបានជាសះស្បើយ ចំនួន ៨,៧ លាននាក់ ដោយឡែកនៅកម្ពុជាវិញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ១៩៧ នាក់ ស្រី ៤៣ នាក់ និងជាសះស្បើយ ចំនួន ១៤០ នាក់ ដោយមិនមានអ្នកស្លាប់ឡើយ  ។ ក្នុងនោះដែរអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានឧបត្ថម្ភ យុវជន ចំនួន ៦៣ នាក់ ក្នុងម្នាក់ៗ ១០,០០០រៀល និង លោកគ្រូ ចំនួន ៤ នាក់  ក្នុងម្នាក់ៗទទួលបាន សាប៊ូ ២ប្រអប់ ម៉ាក់ ១ប្រអប់ និងថវិកា ៥០,០០០រៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner